ព្រឹតិ្តការណ៍ថ្មីៗ

ពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងសរសៃដែក ប្រវែង១.០៩១ម៉ែត្រ

1 ខែ មុន 75 tnn_admin

កំពត៖ នាព្រឹក ថ្ងៃអង្គារ ១៥កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងសរសៃដែក ប្រវែង១.០៩១ម៉ែត្រ ទទឹង ១១.២ម៉ែត្រ កំរ៉ាស់ ០.១៥ម៉ែត្រ ស្ថិតនៅក្នុងភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត។

បានអញ្ជើញចូលរួមក្នុងពិធីនេះមាន ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សា លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត នាយក នាយករងរដ្ឋបាលខេត្ត កងកម្លាំងទាំងបីប្រភេទ នាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត អភិបាលក្រុង ចៅសង្កាត់ សមាជិកក្រុមប្រឹក្សាសង្កាត់ ប្រជាពលរដ្ឋក្នុងក្រុងកំពត សរុបប្រមាណ ៧០០នាក់។

នាឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ថា ការបើកការដ្ឋានសាងសង់ផ្លូវ១ខ្សែនេះ គឺអនុវត្តតាមផែនការអភិវឌ្ឍន៍ខេត្ត ដើម្បីរួមចំណែកសម្រាល និងបំពេញតម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ ដែលកន្លងមកតែងតែជួបការលំបាក និងរួមចំណែកកែលម្អសោភណ្ឌភាពក្នុងក្រុងយើងផងដែរ។

ព្រមជាមួយ ឯកឧត្តម អភិបាលខេត្ត ក៏បានឯកភាព និងវាយតម្លៃខ្លស់ចំពោះសមិទ្ធផលទាំងឡាយ ដែលរដ្ឋបាលក្រុងកំពតសម្រេចបាន ដែលកើតចេញពីការរួបរួមសាមគ្គីគ្នារវាងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រុង-សង្កាត់ទាំង៥ ពិសេសការចូលរួម និងសហការបានល្អរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់។ និងបានផ្តាំផ្ញើដល់ក្រុមហ៊ុនទទួលម៉ៅការសាងសង់ត្រូវធានាឲ្យបានតាមបទដ្ឋានបច្ចេកទេស ដើម្បីផ្លូវមានគុណភាព និងប្រើប្រាស់យូរអង្វែង ហើយត្រូវបញ្ចប់ការសាងសង់តាមផែនការកំណត់ និងគ្រប់អ្នកពាក់ព័ន្ធទាំងអស់ត្រូវដើរតួនាទីជាអ្នកត្រួតពិនិត្យគុណភាពផ្លូវឲ្យបានហ្មត់ចត់បំផុត៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!