ព្រឹតិ្តការណ៍ថ្មីៗ

ថាមែនៗ យកម៉ូតូទៅដុតចោល មុខសាលាខេត្តបាត់ដំបង ដោយសារតែ……

1 ខែ មុន 148 tnn_admin

បាត់ដំបង៖ បុរសម្នាក់បែកថ្នាំជិះម៉ូតូម៉ាកវីវ៉ាមួយគ្រឿងយកទៅដុតចោលនៅមុខសាលាខេត្តបាត់ដំបងបង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចទាំងព្រឹក។ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅចំណុចខាងលើ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ប្រភពព័ត៌មានពីលោកឆាង វណ្ណឆៃ អធិការក្រុងបាត់ដំបងបានអោយដឹងថា៖ជនបង្កហេតុឈ្មោះ សៅ សាន ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅខាងក្រោយបាសុីនទឹក មាត់ស្ទឹងសង្កែ ត្រើយខាងលិច មុខរបរមិនពិតប្រាកដ។

លោកអធិការបានបន្តថា៖ករណីនេះពុំមានបុគ្គលណាម្នាក់បញ្ជាអោយជនខាងលើធ្វើបែបនេះឡើយ គឺជននេះប្រើប្រាស់ថ្នាំញៀន បាត់បង់ស្មារតី ក៍ជិះម៉ូតូរបស់ខ្លួនយកទៅដុតចោលតែម្តង។

បច្ចុប្បន្នជនសង្កហេតុត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបងឃាត់ខ្លួនបណ្តោះអាសន្នដើម្បីធ្វើការអប់រំ៕ ដោយ ៖ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!