ព្រឹតិ្តការណ៍ថ្មីៗ

ឆ្លៀតម៉ោងសម្រាក ចុះជួបផ្ទាល់ ជាមួយបងប្អូនប្រជាពលរដ្ឋ ដើម្បី…!

3 ខែ មុន 62 tnn_admin

ភ្នំពេញ៖ នាវេលាម៉ោង១២ថ្ងៃត្រង់ ទី១៦ ខែកក្កដា ឆ្នាំ២០១៩ បន្ទាប់ពីបញ្ចប់ការងារនៅសាលាខណ្ឌ ឆ្លៀតពេលម៉ោងសម្រាក លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានអញ្ជើញទៅជួបផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋដើម្បីទទួលព័ត៌មាន ពិនិត្យផ្ទាល់ពីស្ថានភាពផ្លូវ និងកង្វះទឹកស្អាតប្រើប្រាស់ នៅភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បន្ទាប់ពីជួបសំណេះសំណាល និងស្តាប់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ លោកអភិបាលខណ្ឌបានសម្រេចផ្តល់ថវិកាផ្ទាល់ខ្លួនមួយចំនួនដើម្បីធ្វើការចាក់បំពេញដី និងឈូសឆាយផ្លូវសម្រួលការធ្វើដំណើរទៅមក និងសន្យាជួយអូសទុយោមេចូលដើម្បីឲ្យប្រជាពលរដ្ឋបានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ និងធ្វើការចោះរីហ្គាបញ្ចូលលូមេ ដើម្បីឲ្យលូផ្លូវក្នុងភូមិហូរទឹកបានលឿនកុំឲ្យលិចលង់ផ្លូវពេលរដូវវស្សារចូលមកដល់។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ