ព្រឹតិ្តការណ៍ថ្មីៗ

ញ៉ាក់សាច់ទ្រើតៗ អត់ច្បាប់? សំណង់៦ជាន់​ កំពុង​សាងសង់​បាន​៧០%!

3 ខែ មុន 122 tnn_admin

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ៍ ១៥កើត​ ខែអាសាឍ ឆ្នាំកុរ​ ឯកស័ក ព.ស២៥៦៣​ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា​ ​ឆ្នាំ២០១៩ វេលាម៉ោង៨ និង ៣០នាទី លោក ម៉ុក ច័ន្ទករុណា អភិបាលរងស្តីទី ខណ្ឌដូនពេញ​ បាន​ដឹកនាំក្រុមការងារសំណង់ខណ្ឌ ចុះត្រួតពិនិត្យទីតាំងសំណង់ ស្ថិតនៅតីរវិថីព្រះស៊ីសុវត្ថិ ភូមិ១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។​

ក្រុមការងារ បានចុះទៅដល់ទីតាំង ជាក់ស្តែង​ ពិនិត្យឃើញថា​ ការដ្ឋាន​សំណង់​កំពុង​សាងសង់​បាន​៧០% ហើយ​ មានជាន់​E១ ​ដល់E៦​ ដោយពុំមានច្បាប់​អនុញ្ញាត​សាងសង់​ត្រឹមត្រូវនៅឡើយ​ ។

ក្រុមការងារ បានឲ្យលោកស្រីអនុប្រធានភូមិ១៥​ ទាក់ទងទៅម្ចាស់សំណង់​ ដើម្បីយកឯកសារ​ពាក់ព័ន្ធនឹងច្បាប់​អនុញ្ញាត​សាងសង់​មកបង្ហាញ​ក្រុមការងារ​ តែម្ចាស់ការដ្ឋានមិនសហការទេ​ ។

ក្រុមការងារបានណែនាំម្ចាស់ការដ្ឋានដូចខាងក្រោម ៖

– ត្រូវផ្អាកសកម្មភាពសាងសង់ជាបណ្តោះអាសន្ន​ ហើយត្រូវជំរុញពាក្យស្នើសុំច្បាប់អនុញ្ញាតសាងសង់ ឲ្យបានចប់សព្វគ្រប់​ រួចរាយការណ៍មករដ្ឋបាលខណ្ឌសិន​ ទើបអាចបន្តការសាងសង់បាន​ ដោយទុករយ:ពេល​៣០​ថ្ងៃ​ គិតចាប់ពីថ្ងៃធ្វើកំណត់ហេតុតទៅ​ ។
– ក្រុមជាងកម្មករទាំងអស់ត្រូវផ្អាកសកម្មភាពទាំងអស់​ និងមិនត្រូវស្នាក់នៅក្នុងការដ្ឋាននោះទេ​ ដើម្បីការពារសុវត្ថិភាព ។ (ម្ចាស់ការដ្ឋានបានឯកភាពតាមការណែនាំទាំងស្រុង)​

ទី២ នៅវេលាម៉ោង១០:០០នាទី លោកអភិបាលស្តីទី​ បានបន្តចុះត្រួតពិនិត្យទីតាំងសំណង់ ចំនួន០១ទីតាំងទៀត ស្ថិតនៅតីរវិថីព្រះស៊ីសុវត្ថិ​ ភូមិ១៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ​ ។ ក្រោយ​ពី​ចុះដល់ទីតាំងជាក់​ស្តែង​ ពិនិត្យឃើញថា​ ការដ្ឋាន​សំណង់​កំពុងសាងសង់បាន៧០%ហើយ​ ដោយមានលិខិតអនុញ្ញាតឲ្យសាង់សង់លេខ​០២៤/១៨​ល.អ.រ​ ចុះថ្ងៃទី០៥-០២-២០១៨​ របស់រដ្ឋបាលរាជធានីភ្នំពេញ​ ។ ការដ្ឋាន​សំណង់​កំពុង​សាងសង់​ មានជាន់​ E0->E10​ ដែលខុសពីច្បាប់​អនុញ្ញាត​សាងសង់​ ។ ក្រុមការងារបានណែនាំម្ចាស់សំណង់ដូចខាងក្រោម ៖
– ត្រូវផ្អាកសកម្មភាពសាងសង់ជាបណ្តោះអាសន្ន​ ដើម្បីឲ្យម្ចាស់ការដ្ឋានសុំកែសម្រួលប្លង់​និយ័តកម្មសំណង់ឡើងវិញ​ ទើបអាចបន្តការសាងសង់​ទៀតបាន​ ។
– ក្រុមជាងកម្មករទាំងអស់ត្រូវផ្អាកសកម្មភាពសាងសង់​ និងមិនត្រូវស្នាក់នៅក្នុងការដ្ឋានទេ​ ដើម្បីការពារសុវត្ថិភាព​ ។
– ម្ចាស់ការដ្ឋាន​ត្រូវយកឯកសារពាក់​ព័ន្ធ​នឹងច្បាប់សំណង់មកបង្ហាញជូនក្រុមការងារ​ ដោយទុករយ:ពេល​៣០ថ្ងៃ​ គិតចាប់ពីថ្ងៃកំណត់ហេតុនេះតទៅ​ ។
ម្ចាស់ការដ្ឋានបានឯកភាពតាមការណែនាំខាងលើទាំងស្រុង​ ។
៣ វេលា​ម៉ោង១០:៣០នាទី​ លោក​អភិបាល​ស្តីទី​ បន្តចុះត្រួតពិនិត្យទីតាំងជួសជុលដែលគ្មានច្បាប់អនុញ្ញាត​ ស្ថិតនៅផ្លូវលេខ៨០​ ភូមិ១៤​ សង្កាត់​ស្រះចក​ ខណ្ឌដូនពេញ​ ។ ពេលចុះដល់ទីតាំងជាក់ស្តែង​ឃើញថា​ មានការកោសលាប​ និងប្តូរការ៉ូបន្ទប់ទឹកថ្មី​ ដែលគ្មាន​ច្បាប់អនុញ្ញាតត្រឹមត្រូវ​ ។
ក្រុមការងារបានណែនាំដល់ម្ចាស់ផ្ទះដូចខាងក្រោម :
– ត្រូវផ្អាកសកម្មភាពជួសជុលជាបណ្តោះអាសន្ន
– ត្រូវទៅបំពេញបែបបទសុំច្បាប់ជួសជុលអោយបានត្រឹមត្រូវ​ ទើបបន្តសកម្មភាពជួសជុលបន្តទៀតបាន​ ។(ម្ចាស់ផ្ទះ​បានឯកភាព តាមការណែនាំរបស់ក្រុមការងារទាំងស្រុង​)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ