ព្រឹតិ្តការណ៍ថ្មីៗ

ប្អូនប្រុស ម៉េង គោរពថ្លែងអំណរគុណ នូវទឹកចិត្តដ៏ប្រពៃថ្លៃថ្លា របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់អំណោយមនុស្សធម៌ ចូលរួមបុណ្យសព អ្នកម្តាយជាទីស្រលាញ់របស់ខ្លួន

3 ខែ មុន 263 tnn_admin

ភ្នំពេញ  ៖នៅវេលាម៉ោង​១១:៣០​នាទីថ្ងៃត្រង់​ ថ្ងៃទី១៦​ ខែកក្កដា​ ឆ្នាំ២០១៩នេះ លោក​ តាំង​ ស៊ុនតិច​ ភ្នាក់ងារសារព័ត៌មាន​ Fresh News បានទទួលអំណោយ​មនុស្សធម៍​របស់​កាកបាទក្រហម​កម្ពុជា ពីលោកជំទាវ​ ម៉ែន​ នារី​សោភ័គ​ អគ្គលេខាធិការ​រង​ទី​១​ កាកបាទក្រហម​កម្ពុជា​ តំណាង​ដ៍ខ្ពង់ខ្ពស់សម្តេច​ កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធាន​កាកបាទក្រហម​កម្ពុជា​​ និងបានចុះ​សួរ​សុខទុក្ខ​ និងផ្តល់​អំណោយ​មនុស្ស​ធម៌ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធាន​កាកបាទក្រហម​កម្ពុជា​ ចូលបុណ្យសពអ្នកស្រី​ កូវ​ ហេង​ ដែលជាម្ដាយលោក ទិត្យ​ សុធី​​​ ហៅម៉េង​ ភ្នាក់ងារ​សារព័ត៌មាន​ TNN ដែលទទួលមរណៈភាព កាលពីថ្ងៃទី១៥​ ខែកក្កដា​ ឆ្នាំ២០១៩នេះ​ ក្នុង​ជន្មាយុ​៥៨ឆ្នាំ ដោយ​រោគាពាធ​ បច្ចប្បន្ន​សពកំពុងតម្កល់ធ្វេីបុណ្យ​ នៅវត្តចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​។

គួរបញ្ជាក់ថា លោក​ជំទាវ​ ម៉ែន​ នារីសោភ័គ អគ្គលេខាធិការ​រង​ទី​១​ កាកបាទក្រហម​កម្ពុជា​ បាននាំយកអំណោយមនុស្សធម៌របស់​សម្តេច​ កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​​ ប្រធាន​កាកបាទក្រហម​កម្ពុជា​ ​​​​មានដូចជា​​ ៖ អង្ករ​ ៤បាវ​ ១២០គីឡូក្រាម​​,​ មី​ ៥កេស​,​ ត្រីខ​ ៥យួរ​​​​,​ ទឹកផ្លែឈេី​ ៥កេស រួម​ទាំង​ថវិកា​ ក្នុង១គ្រួសារ​ ចំនួន​ ១លានរៀល​ផង​ដែរ​៕

អង្គភាពសារព័ត៌មាន TNN  ជាពិសេស ប្អូនប្រុស ម៉េង សូមគោរពថ្លែងអំណរគុណ នូវទឹកចិត្តដ៏ប្រពៃថ្លៃថ្លា របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈ លោកជំទាវ​ ម៉ែន​ នារី​សោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហម កម្ពុជា  ដែលតែងតែគិតគូរ ដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង ដោយក្តីមេត្តា ករុណា និងគ្មានការរើសអើងអ្វីឡើយ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ