ព្រឹតិ្តការណ៍ថ្មីៗ

ត្រីងៀតឆ្លៀតពង? ផ្កាយ៣ ស ថេត ហាមដាច់ខាត យកកម្លាំងក្នុងអង្គភាពទៅបម្រើការងារ នៅតាមក្រុមហ៊ុន​ រោងចក្រ​ សហគ្រាសឯកជន​ ឬជាលក្ខណះបុគ្គលឯកជន!

2 ខែ មុន 94 tnn_admin

ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការគ្រប់គ្រងប្រើប្រាស់ក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ​ ការគ្រប់គ្រងការប្រើប្រាស់អាវុធគ្រឿងផ្ទុះ​ និងមធ្យោបាយ  ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើងដូចជា៖

១ ត្រូវយកចិត្តទុកដាក់ពង្រឹងអោយបានម៉ឺងម៉ាត់អំពីការគោរពវិន័យ​ ពេលម៉ោងការងាររដ្ឋបាល​ដែលបានកំណត់​ ដោយពេលព្រឹកចាប់ពីម៉ោង៧ព្រឹកដល់​ម៉ោង១១និង​៣០នាទី​ ហើយពេលល្ងាចម៉ោង១៤ដល់ម៉ោង១៧:៣០នាទី។
២ ត្រូវស្នើសុំច្បាប់ឈប់សម្រាកជាលាយល័ក្ខអក្សរអោយបានត្រឹមត្រូវ។
៣ មន្រ្តីនគរបាល​ នឹងកាត់សក់ខ្លីនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញតែម្តង។
៤ ហាមដាច់ខាតការឆ្លៀតយកកម្លាំងក្នុងអង្គភាពទៅបម្រើការងារ នៅតាមក្រុមហ៊ុន​ រោងចក្រ​ សហគ្រាសឯកជន​ ឬជាលក្ខណះបុគ្គលឯកជនដែលមិនមានការអនុញ្ញាតពីថ្នាក់ដឹកនាំ​ និងហាមដាច់ខាតការយកមន្រ្តីនគរបាលជាតិ ទៅប្រចាំការការពារកន្លែងកំសាន្ត​ ជាពិសេសក្លឹបកំសាន្ត​ ខារ៉ាអូខេ​ និងកាស៉ីណូជាដើម​។ បន្ថែមលើចំណុចនេះ​ ២ថ្ងៃខាងមុខ ត្រូវស្រង់ឈ្មោះមន្រ្តីនគរបាលណាដែលទៅយាមផ្ទះ​ ឬទៅការពារឧកញ៉ា​ ដើម្បីដឹងថា តើពួកគាត់មានការអនុញ្ញាតឬទេ?
៥ បន្តគ្រប់គ្រង​ និងការប្រើប្រាស់អាវុធ។
៦ ត្រូវដឹកនាំកិច្ចប្រជុំអោយបានប្រចាំ​ និងមានរបាយការណ៍​ ដើម្បីដឹងថានៅមូលដ្ឋានមានបញ្ហាអ្វី​ និងឈានទៅរកដំណោះស្រាយទាន់ពេលវេលា។
៧ ហាមដាច់ខាតក្នុងការប្រើប្រាស់មធ្យោយបាយរបស់អង្គភាព​ ជាពិសេសម៉ូតូបើកផ្លូវ​ ឬរថយន្តសារ៉ែនរបស់អង្គភាពទៅប្រើប្រាស់ការពារហែរអមក្រុមហ៊ុនឯកជន​ ឬបុគ្គលឯកជន ដែលមិនស្ថិតក្នុងសមត្ថកិច្ចរបស់ខ្លួន។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ