ព្រឹតិ្តការណ៍ថ្មីៗ

សម្បូរចោរឆក់ម្លេះ លឺតែឆក់ព្រឹក ឆក់ល្ងាច! សង្ឃឹមថាចោរ លើកនេះ គ្រប់អាយុជាប់គុកទៅចុះ!

1 ខែ មុន 65 tnn_admin

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក២នាក់ត្រូវកម្លាំងសណ្តាប់ធ្នាប់សង្កាត់ភ្នំពេញថ្មីចាប់ឃាត់ខ្លួនប្រគល់អោយសមត្ថកិច្ចក្រោយធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់កំពុងជិះកង់បីឥណ្ឌាតែមិនបានសម្រេចកាលពីម៉ោង១០ និង៣០នាទី ព្រឹកថ្ងៃទី១៦ កក្កដា២០១៩ នៅចំណុចផ្លូវ sos ភូមិភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។

ជនសង្ស័យដែលឃាត់បានខាងលើនេះ ឈ្មោះ ម៉ាស ម៉ាត អាយុ ១៦ឆ្នាំ មុខរបរមិនពិតស្នាក់
នៅ ភូមិច្រេសសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ចំណែកបក្សពួកដែលរត់កេចខ្លួនឈ្មោះឧត្តម អាយុ ប្រហែល១៩ឆ្នាំ ម៉ូតូធ្វើសកម្មភាពម៉ាកហុងដាឌ្រឹមសង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GD-5826 ត្រូវសមត្ថកិច្ចដកហូត។ ចំណែកជនរងគ្រោះមិនបានមកដាក់ពាក្យបណ្តឹងទេ (មិនបាត់បង)។

ប្រភពពីសណ្តាប់ធ្នាប់សង្កាត់ភ្នំពេញថ្មី បានប្រាប់ឲ្យដឹងថា មុនកើតហេតុខណៈដែលកម្លាំងសង្កាត់កំពុងការពារបញ្ចៀសចរាចរណ៍រោងបុណ្យសពនៅចំណុចខាងលើ ស្រាប់តែឃើញជនសង្ស័យធ្វើសកម្មភាពឆក់កាបូបយួរដៃ ពីស្ត្រីម្នាក់ កំពុងជិះលើកង់បីឥណ្ឌាដោយប្រទាញគ្នាទៅមក (តែមិនបានសម្រេច) ធ្វើអោយម៉ូតូជនសង្ស័យដួល ភ្លាមៗនោះ ជនរងគ្រោះស្រែកចោរៗ ត្រូវសណ្តាប់ធ្នាប់សង្កាត់ភ្នំពេញថ្មី នៅក្បែនោះឃាត់បានម្នាក់ចំណែកបក្ខពួកម្នាក់ទៀតរត់ផ្លោះរបងផ្ទះប្រជាពលរដ្ឋគេខ្លួនបាត់។

ពាក់ព័ន្ធករណីខាងលើនេះ ជនរងគ្រោះមិនបានមកដាក់ពាក្យបណ្តឹងឡើយ។ ចំណែកជនសង្ស័យ  សមត្ថកិច្ចបានបញ្ជូនយកមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីធ្វើការ សាកសួរបន្តដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនិតិវិធី។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!