ភ្នំពេញ៖ នៅថ្ងៃ អង្គារ១៤កើតខែអាសាឍឆ្នាំកុរឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ម៉ោង០០ និង ៣០នាទីកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលទី១ នឹងផ្នែកយុត្តិធម៌អធិការដ្ឋាននគរបាលខណ្ឌដូនពេញ រួមជាមួយអធិការនគរបាលខណ្ឌដង្កោ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ជាបន្តបន្ទាប់ពីបទ លួចម៉ូតូ នៅចំណុចមុខហាងផ្ទះលេខ២៩Eo ផ្លូវ១៣០កែងភូមិ១៤សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្ស័យទី១ ឈ្មោះ ហេង ដារ៉ាភេទស្រីអាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះជួលលេខ៧អាគារទី២ ភូមិបុរីកីឡា សង្កាត់វាល វង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ទី២ ឈ្មោះ ជុំ វ៉ាន់ណេត ភេទប្រុសអាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំផ្ទះលេខ៤៧ ផ្លូវព្រៃសភូមិទួលសំបូរ សង្កាត់ព្រៃវែងខណ្ឌដង្កោរាជធានីភ្នំពេញ។
ទី៣ ឈ្មោះ លី សំណាង ភេទប្រុស អាយុ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដមានទីលំនៅផ្ទះជួលលេខ៧ អាគារលេខ២ ភូមិបុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ជនរងគ្រោះ ឈ្មោះ CHUA CHEE CHONG ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិសឹង្ហបុរី មុខរបររលក់ដូរទីលំនៅ Condo វិមានកុលាប សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពប្រាប់ថា កាលថ្ងៃទី១៥ កក្កដា ២០១៩ វេលាម៉ោង១ និង០០នាទី ជនរងគ្រោះបានយកម៉ូតូមកចតនៅចំណុចកន្លែងកើតហេតុខាងលើ ដើម្បីផឹកស្រាបៀរបាប្រហែល១ម៉ោងរងគ្រោះក៏បានចេញមកយកម៉ូតូស្រាប់តែបានបាត់តែម្តងទើបជនរងគ្រោះមកដាក់ពាក្យបណ្ដឹងនៅ ស្នាក់ការ នគរបាលប៉ុស្តិ៍ផ្សារកណ្ដាលទី១តែម្តង បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារកណ្តាលទី១ក៏បានធ្វើការស្រាវជ្រាវរហូតដល់ថ្ងៃទី១៦ កក្កដា ២០១៩ វេលាម៉ោង ០០ និង៣០នាទី បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់នៅចំណុច ផ្លូវបំបែកចំការដូងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បន្ទាប់ពីការសាកសួរបានឈានដល់ការឃាត់ជនដៃដល់ឈ្មោះ ហេង ដារ៉ា ភេខស្រី នៅម្តុំផ្ទះជួលរបស់ជនសង្ស័យនៅបុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
សំភារៈបាត់បង់មានម៉ូតូចំនួន១គ្រឿងម៉ាក
ហុងដា ZoomerX ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FZ- 0831 សេរីឆ្នាំ២០១៦ ដែលមានលេខតួ ៥០៤០៩២៣ លេខម៉ាស៊ីន ០០៤០៩២៣ សោខ្សៀលេខ៨ចំនួន១ សោខ្សៀលេខ១២ចំនួន២
ដែកកាប់ចំនួន១ កូនកាំបិតចំនួន៣ កន្ទ្រៃយ៏សម្រាប់កាត់ខ្សែភ្លើងចំនួន១ ដែកកេះចំនួន៣ កូនសោរម៉ូតូចំនួន២ កូនសោរថយន្ត ចំនួន១ ខ្សែភ្លើងចំនួន២សរសៃ ឧបករណ៍សម្រាប់ឆ្កឹះសោរមួយចំនួន។
ចំពោះមុខ កម្លាំង ខណ្ឌ ប៉ុស្តិ៍ កំពុងប្រើវិធានការ ជំនាញស្រាវជ្រាវរកបក្សពួក នឹងសកម្មភាពរបស់ ជនសង្ស័យដែលបានប្រព្រឹត្តកន្លងមក នឹងកសាងសំណុំរឿងតាម និតិវិធី ។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅអធិការនគរបាលខណ្ឌដូនពេញដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់។
Tag: ចោរកម្ម