ព្រឹតិ្តការណ៍ថ្មីៗ

កិច្ចប្រជុំការផ្សព្វផ្សាយសារាចរណែនាំលេខ០៥ សរណន

1 ខែ មុន 14 តូ សុផល

កំពត៖ លោក ហាស់ សូបិន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជាវ តាយ អភិបាលខេត្តនៃគណៈអភិបាលខេត្តកំពតបានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកកិច្ចប្រជុំការផ្សព្វផ្សាយសារាចរណែនាំលេខ០៥ សរណន ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០​ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដល់រដ្ឋបាលក្រុង ស្រុក ទូទាំងខេត្ត ដែលមានសមាសភាពចូលរួមប្រមាណ ៥៥ រូប នៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពត នៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០១៩ ។

ក្នុងឱកាសនោះដែរ លោក ហាស់ សូបិន បានថ្លែងទៅកាន់អង្គពិធីដែលមានខ្លឹមសារថា ជាការពិតហើយ ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ ស្ថិតនៅក្នុងបរិ-ការណ៍ដែលព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងក្រេបជញ្ជក់នូវផ្លៃផ្កានៃសន្តិភាព ឯកភាពជាតិ និងស្ថិរភាពនយោបាយ, ប្រកាន់ខ្ជាប់នូវគោលការណ៍​ នៃលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងការគោរពសិទ្ធិមនុស្ស ព្រមសម្រេចបាននូវការអភិវឌ្ឍនិងរីកចំរើនលើគ្រប់ផ្នែក គ្រប់វិស័យ ពិសេសការសម្រេចបាននូវគោលដៅមួយដ៏សំខាន់ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនជាប្រទេសចំណូលមធ្យមកម្រិតទាប ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!