ព្រឹតិ្តការណ៍ថ្មីៗ

អបអរសាទរទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា

4 ខែ មុន 21 tnn_admin

បាត់ដំបង៖ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ រដ្ឋបាលខេត្តបាត់ដំបងបានរៀបចំកម្មពិធីដុតកំទេចគ្រឿងញៀនដែលជាទូទៅកម្មវិធីតែងតែប្រារពឡើងនៅថ្ងៃទី២៦មិថុនា រៀងរាល់ឆ្នាំ ទូទាំងសកលលោក។

កម្មវិធីនេះមានការចូលរួមដោយនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខានៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក ងួន រតន: អភិបាលអភិបាលខេត្តលោកនួន លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងនគរបាលខេត្ត ផែនប្រឆាំងបទល្មើសគ្រឿងញៀន សិស្សានុសិស្ស ប្រជាពលរដ្ឋនិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ត្រីកុយ ហៀង បានឡើងអានរបាយការណ៍ក្នុងរយះពេល៦ខែដើមឆ្នាំ២០១៩ ស្តីអំពីសកម្មភាពការងាររបស់សមត្ថកិច្ចនគរបាលបានបង្រ្កាបក្រុមជួញដូរគ្រឿងញៀនក្នុងខេត្តបាត់ដំបងនាពេលកន្លងមកបានចំនួន៖

១-ថ្នាំញៀនប្រភេទម៉ាទឹកកកទម្ងន់១,១១៣១ក្រាម

២- ប្រភេទយ៉ាម៉ាចំនួន៦១,០៩៤ គ្រាប់

៣-ប្រភេketamine ០.២២ក្រាម

៤- អិចស្តាស៊ីចំនួន១.០៤ក្រាម

៥,កញ្ឆាស្រស់៣៥៦ដើម

៦,កញ្ឆាក្រៀមមាទម្ងន់២.៤០ក្រាម និងសម្ភារៈមួយចំនួនទៀត។

ចំពោះថ្នាំញៀនដែលត្រូវបានដុតនៅថ្ងៃនេះដោយផ្អែកលើសាលក្រមស្ថាពរមានចំនួន៦៦ ក្នុងនោះមាន៖ប្រភេទម៉ាទឹកកទម្ងន់៣៨០,១៣ក្រាមនិងប្រភេទយ៉ាម៉ា ចំនួន ៥១៩.៥គ្រាប់។

ដោយឡែកនៅក្នុងកម្មវិធីវិធីនេះអាជ្ញាធរក៍ដូចជាសត្ថកិច្ចនិងប្រជាពលរដ្ឋហាក់មានទឹកមុខញញឹម ត្រេកអរ ដោយសារបានឃើញសមត្ថកិច្ចដុតបំផ្លាញថ្នាំញៀនជាច្រើនហើយក៍បានយល់ដឹងនូវផលប៉ះសុខភាពចំពោះអ្នកប្រើប្រាស់គ្រឿងញៀនផងដែរ៕ ដោយ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ