ព្រឹតិ្តការណ៍ថ្មីៗ

ម្ចាស់បទ “បើបងបាត់ការចង់ចាំ” និងអ្នកដឹកនាំកម្មវិធីហង្សមាស ផ្សះផ្សារគ្នាបញ្ចប់ជម្លោះ

1 ខែ មុន 41 តូ សុផល

ភ្នំពេញ៖ តារាចម្រៀងបទ “បើបងបាត់ការចងចាំ”គឺលោក Tang Hean Bo  និងផលិតករដ៏ល្បីលោក សុធារិទ្ធ បានយល់ព្រមផ្សះផ្សារគ្នា និង រាប់អានគ្នាក្នុងនាមអ្នកសិល្បៈដូចគ្នាជាបងប្អូនដើម្បីបញ្ចប់ជម្លោះបរិហាកេរ្តិ៍គ្នា ក្រោមវត្តមានបងស្រីរបស់លោក និង អគ្គនាយកស្ថាប័ន KBN MEDIA ។ 

កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ នៅភោជនីយដ្ឋាន Vanilla បងស្រីរបស់តារាចម្រៀង Original Song “បើបងបាត់ការចងចាំ” បាននាំប្អូនប្រុសនិងប្អូនស្រីរបស់ខ្លួន មកជួបពិភាក្សាផ្សះផ្សារគ្នានិងថ្លែងសារសុំទោសដល់រាមច្បមសិល្បៈ ជាផលិតករ និងអ្នកដឹកនាំកម្មវិធី “The Voice Cambodia” “Cambodia Idol”  និង “X Factor” របស់ស្ថានីយទូរទស្សន៍ហង្សមាស លោក សុធារិទ្ធ ដើម្បីបញ្ចប់ជម្លោះបរិហាកេរ្តិ៍គ្នា និង យល់ច្រឡំគ្នាទៅវិញទៅមក។

 

ក្នុងពិធីពិភាក្សានោះ ភាគីទាំងពីរ បានបកស្រាយដំណើររឿង និង សាច់រឿងនៃការយល់ច្រឡំលើគ្នា ឱ្យអស់ចម្ងល់ និង សិក្សាគ្នាឱ្យច្បាស់កុំឱ្យបន្តភ័ណ្ឌច្រឡំលើគ្នាបន្តទៀត។ ភាគីទាំងពីរឯកភាគ្នាយោគយល់គ្នានិងធ្វើការសុំទោសគ្នាក្នុងនាមជាអ្នកសិល្បៈក្នុងវិស័យតែមួយ និងចាប់ដៃសាមគ្គីគ្នាក្នុងន័យជាខ្មែរតែមួយ។ 

លោក សុធារិទ្ធ បានថ្លែងថា សូមជម្រាបជូនថា​  រឿងរ៉ាវដែលក្តៅគគុកកេីតឡេីងកន្លងមក​នេះ គឺត្រូវបានបញ្ចប់រួចរាល់ហេីយ​ ដោយភាគីសងខាងបានជួបជជែកគ្នា​ ដោះស្រាយរឿងរ៉ាវបញ្ហាខាងលេី​ ហេីយមានការទទួលស្គាល់​ នឹងសុំទោសដេីម្បីបញ្ចប់រឿង​ ដោយសារភាគីសងខាងយល់ច្រឡំគ្នា។​ ហេីយមានការសុំរាប់អានជាបង​ជាប្អូនគ្នា​ ដែលជាសិល្ប:ករនឹងជាខ្មែរដូចគ្នា​។ 

​អ្នកដឹកនាំកម្មវិធីនៅ ហង្សមាស រូបនេះបានបញ្ជាក់ថា ក្នុងនោះដែលប្អូនប្រុស និង ក្រុមគ្រួសារសំណូមពរដល់រូបខ្ញុំផ្ទាល់​អោយលប់ចេញឯកសារ​ នឹងវីដេអូរបានPost កន្លងមកនេះ​ ខ្ញុំ​បាទក៏យល់ព្រមការស្នេីសុំនេះផងដែរ​។​ ហេីយក៏មានការចូលរួមដូចជា:​ ប្អូនប្រុស​ បូ​ តាំងហ៊ាង បងស្រីបង្កេីតប្អូន​តាំងហ៊ាង​ នឹងរូបខ្ញុំផ្ទាល់​​៕

ដោយ៖ បូរិន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!