ព្រឹតិ្តការណ៍ថ្មីៗ

 ចុះប្រមូលស្រ្តីរកសុីផ្លូវភេទ ដែលឈរនៅតាមរបង និង ក្រោមដើមឈើ រួមទាំងអ្នកគួកជេរ(អ្នកចាប់ម៉ូយ) ជុំវិញរមណីយដ្ឋាន វប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ 

3 ខែ មុន 52 tnn_admin

ភ្នំពេញ៖ ដោយអនុវត្តន៍តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពសង្កាត់វត្តភ្នំ បានបើកប្រតិបត្តិការចុះប្រមូលស្ត្រីរកស៊ីផ្លូវភេទ រួមទាំងអ្នកគួកជេរ(អ្នកចាប់ម៉ូយ) នៅជុំវិញរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ដែលបានបង្កភាពអណាធិបតេយ្យ បណ្តាលឲ្យបាត់បង់សណ្តាប់ធ្នាប់ និងតម្លៃស្រ្តីខ្មែរ ។

ជាលទ្ធផល រយៈពេល ១សប្តាហ៍ នៃប្រតិបត្តិការបង្ក្រាបនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានធ្វើការប្រមូលស្ត្រីរកស៊ីផ្លូវភេទរួមទាំងអ្នកគួកជេរ(អ្នកចាប់ម៉ូយ)សរុបចំនួន ៤៩នាក់ ក្នុងនោះមានស្ត្រីចំនួន ៣៧នាក់ ប្រុស ១២នាក់ បញ្ជូនមកនៅសាលាខណ្ឌដូនពេញ ដើម្បីរៀបចំឯកសារ បញ្ជូនបន្តទៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ