ព្រឹតិ្តការណ៍ថ្មីៗ

មុខសញ្ញាឆក់៣នាក់ ទៀតហើយ ត្រូវសមត្ថកិច្ចឃាត់ខ្លួន!

1 ខែ មុន 57 tnn_admin

ភ្នំពេញ៖ លោកវរសេនីយឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ប្រាប់ ធី អិន អិន កាលពីថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១៨ និង០០ នាទី កម្លាំងជំនាញរបស់ការិយាល័យបាន បង្ក្រាបក្នុងបទល្មើសជាក់ស្តែងជនសង្ស័យចំនួន ៣នាក់ នៅចំណុចមុខផ្ទះលេខ២២ ផ្លុវលេខ ២២៨ សង្កាត់ចតុមុខខណ្ឌដូនពេញ រាជធានីភ្នំពេញ និងចាប់យកវត្ថុតាងជាមធ្យោបាយធ្វើសកម្មភាពម៉ូតូមួយគ្រឿង ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរសព្ទ័ដៃមិនបានសម្រេច) នៅចំណុចមុខផ្ទះលេខ ១០៥ ផ្លូវលេខ២២២ កែងផ្លូវព្រះនរោត្តម ភូមិ៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ បញ្ជូនមកការិយាល័យដើម្បីធ្វើការសាកសួរចាត់ការតាមនីតិវិធី។

ជនសង្ស័យ

ទី១- ឈ្មោះ សំសេង ហ៊ួរ ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៣១ ផ្លូវលេខ១៩ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ទី២- ឈ្មោះ នុត វង្សបញ្ញា ហៅ ញ៉ា ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ
ស្នាក់នៅផ្ទះជួល ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ទី៣- ឈ្មោះ សុខ វិសាលហៅ ង៉ោល ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ
ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលេខ២៥៨ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក ៖ ម៉ូតូម៉ាកហុងដាប៊ីត ពណ៌សលាយក្រហម លេខតួ ៩០១៣៤៦៥ លេខម៉ាស៊ីន ៩០១៣៦៤៨ ពាក់ស្លាកលេខភ្នំពេញ  1HQ-7687។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!