ព្រឹតិ្តការណ៍ថ្មីៗ

លោក ហែម ដារិទ្ធិ និងភរិយា ជ្រះថ្លាប្រគេនស៊ីម៉ងតិ៍ ៥០តោន កសាង សាលាធម្មសភា នៅវត្តពូនភ្នំ

2 ខែ មុន 53 tnn_admin

ភ្នំពេញ ៖ លោក ហែម ដារិទ្ធិ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និងភរិយា ព្រមទាំងមាតា បិតា រួមនឹងមន្រ្តីក្រោមឳវាទ បាន​អញ្ជើញចូលរួម ក្នុង​ពិធី​ បញ្ចុះ​បឋមសីលា សាលាធម្មសភា(សាលាឆាន់) ក្នុងបរិវេណវត្តពូនភ្នំ ស្ថិតក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃអាទិត្យ ១៣កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩នេះ ។

សម្មិទ្ធផលសាលាបុណ្យមួយខ្នង ដែលគ្រោងនឹងចំណាយថវិកា ប្រមាណ៣០ម៉ឺនដុល្លារ ដែលមានទីតាំងក្នុងបរិវេណ វត្តពូនភ្នំ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។  នេះគឺដើម្បីបង្កភាពងាយស្រួល ក្នុងការរៀបចំពិធីបុណ្យផ្សេងៗ ពុទ្ធបរិស័ទជិតឆ្ងាយ ដែលបានគោរពប្រតិបត្តិក្នុងព្រះពុទ្ធសាសនា ។

យោងតាមការអោយដឹងពី ព្រះធម្មបញ្ញាមុនី សែម សុភា ព្រះគ្រូចៅអធិការវត្តពូនភ្នំ បានមានសង្ឃដីការអោយដឹងថា ៖ ដើមឡើយ សាលាបុណ្យចាស់បានសាងសង់ឡើងដោយដំបូលធ្វើពីស៊ីប្រូស៊ីម៉ង់ ដោយបានប្រើប្រាស់រៀងរាល់ពិធីបុណ្យផ្សេងៗជាច្រើនឆ្នាំ ទើបបណ្តាលអោយមានការចាស់ទ្រុឌទ្រោម ធ្លុះធ្លាយ ដូច្នេះហើយ ទើបព្រះអង្គ និងគណៈគម្មាអាចារ្យវត្ត បានសម្រេចចិត្តរុះរើចោល ដើម្បីរៀបចំសាងសង់ថ្មីឡើងវិញ។

ព្រះអង្គបានមានសង្ឃដីការបន្តទៀតថា សម្មិធិផលសាលាបុណ្យថ្មី ដែលត្រូវបានរៀបចំពីធីបញ្ចុះបឋមសិលាសាង់សង់នៅព្រឹកនេះ ត្រូវបានសាង់សង់ឡើង មានបណ្តោយ ៣២ម ទទឹង ១៦ម ធ្វើពីបេតុង ចាក់ប្លង់សេ២សន្លឹក ដំបូលប្រក់ក្បឿង និងរចនាបទក្បាច់ខ្មែរ ដែលគ្រោងនិងចំណាយថវិការប្រមាណជាង៣០ម៉ឺនដុល្លាផងដែរ។

ព្រះអង្គបានមានសង្ឃដីការអោយដឹងទៀតថា ថវិការដែលបានយកមកសំរាប់ការសាងសង់នេះ គឺត្រូវបានពឹងផ្អែក លើថវិការដែលជាបច្ច័យ របស់ប្រជាពុទ្ធបរិស័ក សប្បុរសជនគ្រប់មជ្ឍដ្ឋាន ដែលបានចូលរួមកសាង តាមរយៈកម្មវិធីបុណ្យទានផ្សេងៗ។

ព្រះអង្គបានធ្វើការអំពាវនាវ ដល់ប្រជាពុទ្ធបរិស័ទចំណុះជើងវត្តពូនភ្នំ សូមធ្វើការចូលរួម ក្នុងការចូលជាបច្ច័យសំរាប់ចូលរួមកសាង សាលាបុណ្យ ក៏ដូចជាសម្មិធិផលនានានៅក្នុងវត្តពូនភ្នំនេះ ព្រោះថាបើវត្តទទួលបានបច្ច័យក្នុងការចូលរួមកសាងបានច្រើន នោះកិច្ចការកសាងសាលាបុណ្យ និងត្រូវលេចជារូបភាពយ៉ាងឆាប់រហ័ស ។

លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានថ្លែងថា តាមរយៈសម្មិទ្ធផលក្នុងវត្តពូនភ្នំដែលត្រូវបានរៀបចំពិធីបញ្ចុះបឋមសិលានៅពេលនេះ បានបញ្ជាក់អោយឃើញយ៉ាងច្បាស់ ពីការរីកចំរើននៃវិស័យព្រះពុទ្ធសាសនានៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលបច្ចុប្បន្ន ដែលមុនថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ព្រះពុទ្ធសាសនាកម្ពុជាត្រូវបានបំផ្លាញទាំងស្រុងដោយសង្គ្រាម ។

លោក បានបន្តអំពាវនាវអោយប្រជាពលរដ្ឋទាំងអស់ បន្តនិងថែរក្សា ការពារ សម្មិទផលដែលកំពុងកើតមាន ក្នុងភាពរីកចំរើនសព្វថ្ងៃ ជាក់ស្តែងដូចជាសម្មិទផលដែលជាសាលាបុណ្យនៅវត្តពូនភ្នំនេះ ជាម ដើម្បីអោយប្រទេសកម្ពុជាកាន់តែមានភាពរីកចំរើនបន្ថែមទៀត ។

សូមបញ្ជាក់ថា នៅក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សាលាឆាន់នាពេលនេះ ព្រះធម្មបញ្ញាមុនី សែម សុភា ព្រះគ្រូចៅអធិការវត្តពូនភ្នំ ក៏បានធ្វើការប្រោសប្រទាននូវគ្រឿងសម្ភារៈ មួយចំនួន ជូនដល់អនុសាខាកាកបាទក្រហមខណ្ឌពោធិ៍សែន ដើម្បីទុកសំរាប់ជាទាន ជូយទៅដល់ប្រជាពលរដ្ឋ ដែលបានជួបទុក្ខលំបាក តាមរូបភាពផ្សេងៗដូចជា ៖ សំភារៈប្រើប្រាស់ក្នុងផ្ទះបាយចំនួន៣៧សំរាប់ អង្គរ២២បាវ មី ២៥កេស រួមនិងបច្ច័យចំនួន២លានរៀលផងដែរ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ