ប៉ាង លីដា ថាធ្វើៗមែន! ចុះផ្អាកអាជីវកម្ម យានដ្ឋានជួសជុល កាត់ត តម្លើងទ្រុងរថយន្ត ចំនួន៤កន្លែង

4 ខែ មុន 101 tnn_admin

ភ្នំពេញ ៖ យានដ្ឋានជួសជុលរថយន្ត ចំនួន៤កន្លែងផ្សេងគ្នា ស្ថិតនៅតាមមហាវិថី ឈ្នះ ឈ្នះ ក្នុងភូមិសាស្ត្រ សង្កាត់សំរោងក្រោមខណ្ឌពោធិ៍សែនជ័យ ត្រូវបានកម្លាំងសមត្ថកិច្ច អាជ្ញាធរខណ្ឌ សង្កាត់ ដឹកនាំដោយលោក ប៉ាង លីដា អភិបាលរងខណ្ឌ ទទួលបានការអនុញ្ញាតពីលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានចុះទៅធ្វើការត្រួតពិនិត្យ និងសម្រេចបិទផ្អាកអាជីវកម្ម ជួសជុល តម្លើងធ្វើទ្រុង ជាបណ្តោះអាសន្ន បន្ទាប់ពីមើលឃើញ នូវសកម្មភាពកែច្នៃ ខុសបច្ចេកទេស។

ប្រតិបត្តិការខាងលើ កាលពីរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩នេះ ។

លោក ប៉ាង លីដា ប្រាប់ថា ក្រោយពីឃើញនូវសកម្មភាពភាព ការជួសជុល កាត់ត តម្លើងជាន់ទ្រុង រថយន្ត ពាក់ព័ន្ធទៅនឹងលក្ខណៈបច្ចេកទេស រថយន្តយកទៅប្រើប្រាស់ ឲ្យបានត្រឹមត្រូវ ទៅតាមបទដ្ឋានបច្ចេកទេស ច្បាប់កំណត់ ជៀសវាងប្រឈមគ្រោះថ្នាក់ផ្សេងៗ ទើបកម្លាំងអាជ្ញាធរ ខណ្ឌ សង្កាត់ ចុះមកពិនិត្យលើបច្ចេកទេស និងច្បាប់អាជីវកម្ម ។

លោកបន្តទៀតថា ក្នុងអំឡុង សមត្ថកិច្ច អាជ្ញាធរ ចុះទៅពិនិត្យ យាមដ្ឋានជួសជុលរថយន្តទាំង៤កន្លែងខាងលើ ម្ចាស់ពុំមានវត្តមាន និងបង្ហាញពីច្បាប់អនុញ្ញាតបើកអាជីវកម្មឡើយ តែត្រូវបានម្ចាស់ តំណាង អះអាងថា មានច្បាប់ត្រឹមត្រូវ ។

តែទោះជាមានការអះអាងផ្ទាល់មាត់មែន អ្វីជាតឹកតាង ផ្អែកលើគោលការណ៍ច្បាប់ ទាំងទាំងទាំង៤កន្លែងសម្រេចបិទផ្អាកអាជីវកម្មជាបណ្តោះអាសន្ន ទុកឱកាសឲ្យម្ចាស់យកឯកសារផ្លូវច្បាប់ ចំពោះមុខអាជ្ញាធររយៈពេល៣ថ្ងៃ ពុំនោះសោត នឹងចាត់វិធានការបន្តទៀត៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ