ព្រឹតិ្តការណ៍ថ្មីៗ

លោក ​ហ៊ុន ​ម៉ាណែត ៖ ​ សមិ​ទ្ធផលថ្ងៃនេះ ​ចាត់​ទុកជាប្រវ​ត្តិសាស្ត្រ ​នៃ​ការកសាង​សមិទ្ធ​ផលសម្រាប់​កូន​ចៅប្រជា​ពល​រដ្ឋ ទាំងអស់គ្នា!

2 ខែ មុន 40 tnn_admin

កំពង់ចាម៖ លោក ​ហ៊ុន ​ម៉ាណែត ​តំណាង​ដ៏ខ្ព​ង់ខ្ព​ស់សម្តេច​តេជោ​ ហ៊ុន​ សែន​ និង​សម្តេច​កិត្តិ​ព្រឹទ្ធប​ណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនអម​ដំណើរ​ដោយ​ លោក ​អ៊ុន ​ចាន់​ដា ​អភិបាល​ខេត្ត​កំពង់​ចាម​ បាន​អញ្ជើញ​ចូល​រួម​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នូវអ​គារ​សិក្សា ​១ខ្នង ៥បន្ទប់​ នៅសាលាបឋម​សិក្សាមេមាំ​ង ស្ថិត​នៅឃុំល្វា​ ស្រុក​ព្រៃឈរ​ ខេត្ត​កំពង់​ចាម​ នៅ​ថ្ងៃអា​ទិត្យ ​ទី១៤​ ខែ​កក្កដា​ ឆ្នាំ​២០១៩នេះ​ បាន​ថ្លែងថា​ សមិ​ទ្ធផលថ្ងៃនេះ​ចាត់​ទុកជាប្រវ​ត្តិសាស្ត្រ ​នៃ​ការកសាង​សមិទ្ធ​ផលសម្រាប់​កូន​ចៅប្រជា​ពល​រដ្ឋ​នៅ​តំបន់នេះ​ ដើម្បី​សិក្សា​រៀន​សូត្រ​ក្នុង​ការ​អភិវឌ្ឍ​ធ​នធាន​មនុស្ស​។ សមិទ្ធផល​នេះ​ចេះ​តែ​វិវត្តន៍​ទៅ​មុខ ​និង​បន្តរីកចម្រើន​ ដែល​នេះគឺ​ជា​មោទនភាព​សម្រាប់​យើង​ទាំង​អស់​គ្នា ​ហើយយើង​មិន​បញ្ចប់​ត្រឹម​នេះ​ទេ ​យើង​នឹង​បន្ត​កសាង​តទៅ​មុខ​ទៀត​ ដើម្បី​បំពេញ​តម្រូវការ​ នៃល្បឿន​កំណើន​ប្រជា​ជន​។

លោកបន្តថា​ ទោះបីសប្បុរ​ជន​ជាខ្មែរទៅ​នៅប​រទេស​ក៏ដោយ​ ក៏បេះដូ​ង​នៅតែជាខ្មែ​រ ហើ​យជួយ​កៀរ​គរសប្បុរស​ជន​កសាងស​មិទ្ធផលផ្សេងៗ ​នៅក្នុ​ងដំណាក់កា​ល​ប្រទេស​មាន​សុខ​សន្តិភាព ​ធ្វើ​ឲ្យប្រជាពល​រដ្ឋខ្មែរ​ទាំង​ក្នុង​ និង​ក្រៅប្រ​ទេសមា​នលទ្ធភាព​ចូល​រួមកសាង​សមិទ្ធ​ផល​ និង​ជួយ​ស្រុកកំ​ណើត។​ នេះហើយ គឺជាគោ​លនយោបា​យឈ្នះ​-ឈ្នះរ​បស់​រាជរដ្ឋាភិបា​ល ​ធ្វើឲ្យ​ប្រទេស​មាន​សុខស​ន្តិភាព​ និ​ងធ្វើ​ឲ្យខ្មែរ​នៅលើ​ពិភពលោ​កបា​នជួ​យគ្នា​ រួម​គ្នាកសាង​សមិទ្ធផល​នៅក្នុងស្រុក។ នេះគឺ​ជាមោ​ទនភាព​ណាស់​ដែល​ខ្មែរ​រួប​រួមគ្នា​ជួយ​គ្នា​។

លោក​ ហ៊ុន​ ម៉ាណែត ​បាន​បញ្ជា​ក់ទៀត​ថា រាជរដ្ឋាភិបាលបានខិតខំដោះស្រាយណាស់នៅអ្វីដែលជាតម្រូវការប្រជាជនចង់បាន ខិតខំកសាងសមិទ្ធផលនានា និងបង្កឱកាសសប្បុរសជន អង្គការ សមាគមចូលរួមកសាងសមិទ្ធផលផ្សេងៗរួមមាន៖ មន្ទីរពេទ្យ វត្តអារាម សាលារៀន ដែលអាចជួយដោះស្រាយតម្រូវការប្រជាពលរដ្ឋ និងបង្កលក្ខណៈងាយស្រួលដល់កូនចៅ។ នេះគឺជាគោលគំនិតសំខាន់របស់រាជរដ្ឋាភិបាលក្នុងការយកចិត្តទុកដាក់ចំពោះវិស័យអប់រំ។ អ្នកដែលដើរតួសំខាន់ក្រៅពីរដ្ឋាភិបាលនៅក្នុងវិស័យអប់រំ គឺលោកគ្រូ អ្នកគ្រូ ដែលជួយកសាងប្រព័ន្ធអប់រំនៅកម្ពុជា។ នេះគឺជាគុណបំណាច់របស់លោកគ្រូ អ្នកគ្រូ មិនត្រឹមតែកសាងធនធានមនុស្ស ជួយឱ្យមនុស្សមានអនាគត មានចំណេះដឹងនោះទេ ប៉ុន្តែបានលើកស្ទួយប្រទេសជាតិយើងតាមរយៈកសាងសមត្ថភាពមន្ត្រីអប់រំរបស់យើង។ យើងក្លាយជាប្រទេសកូនខ្លាសេដ្ឋកិច្ចមួយនៅអាស៊ីដោយសារតែការអភិវឌ្ឍសមត្ថភាពរបស់មន្ត្រីយើង ដោយសារប្រព័ន្ធអប់រំខ្មែរយើង។ ដូច្នេះគុណបំណាច់របស់លោកគ្រូ អ្នកគ្រូគ្រប់ជំនាន់គឺមានគុណខ្លាំងណាស់ក្នុងអាជីពសំខាន់បំផុតដែលធានានិរន្តភាពនៃការរីកចម្រើន។

លោក បញ្ជាក់ទៀតថា ការវិវត្តទៅមុខរបស់ប្រទេសជាតិ និងការថែរក្សាសុខសន្តិភាព ស្ថិរភាពនៅថ្ងៃនេះ គឺបានមកពីការដឹកនាំមាននិរន្តរភាព៤០ឆ្នាំ ព្រោះថាការដឹកនាំខុសធ្វើឲ្យប្រទេសក្រឡាប់ចាក់។

លោក ហ៊ុន ម៉ាណែត ក៏សូមអរគុណលោកតា លោកយាយ ប្រជាពលរដ្ឋដែលបានគាំទ្រ គណបក្សប្រជាជនកម្ពុជាឈ្នះដាច់ គាំទ្រសម្តេចតេជោ ហ៊ុន សែន ជ្រើសរើសមេដឹកនាំត្រូវ ព្រោះថា ការជ្រើសរើសមេដឹកនាំត្រូវគឺបន្តការវិវត្តន៍ ការរីកចម្រើនទៅមុខទៀត។ យើងត្រូវការប្រជាពលរដ្ឋយើង មិនថាបក្សណាឬបក្សណានោះទេ ឬសាសនានោះទេ គឺស្រលាញ់គ្នា យើងរួមគ្នាជាខ្មែរតែមួយ យើងរួមគ្នាកសាងស្រុកភូមិយើង និងថែរក្សាសុខសន្តិភាព។ នេះគឺជាអ្វីដែលសម្តេចតេជ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលចង់បាន គឺចង់បានសេចក្តីសុខ សេចក្តីសប្បាយរីករាយ និងសន្តិភាព៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ