ព្រឹតិ្តការណ៍ថ្មីៗ

មន្រ្តី ពាក់ព័ន្ធនឹង បទល្មេីសព្រៃឈេី កំពុងត្រូវបានកំលាំង អាវុធហត្ថ នាំទៅ សួរបំភ្លឺ

3 ខែ មុន 92 tnn_admin

មណ្ឌលគិរី៖ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី ប្រធានមន្ទីរកសិកម្ម នាយកដែនជម្រកសត្វព្រៃ នាយការិយាល័យ សរុបចំនួន៥នាក់ ដែលអាចជាប់ពាក់ព័ន្ធទៅនឹងបទល្មើសព្រៃឈើ ត្រូវបានកម្លាំងអាវុធហត្ថ ហៅទៅសួរនាំនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី។

តាំងពីព្រឹក រហូតមកដល់រសៀល ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩នេះ មិនទាន់ឃើញ អនុញ្ញាតឲ្យត្រឡប់មកវិញនៅឡើយទេ។

សង្ស័យឈានដល់ការឃាត់ខ្លួន ប្រសិនបើមន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថ ធ្វើកំណត់ហេតុស្តាប់ចម្លើយថា៖ មានតម្រុយពិរុទ្ធភាពទទួលលុយពីបទល្មើសព្រៃឈើឬពាក់ព័ន្ធក្នុងមុខជំនួញព្រៃឈើជាមួយឧកញ៉ា សឹង សំអុស ដែលកំពុងឃុំខ្លួន។

សេចក្ដីរាយការណ៍បានអោយដឹងថា៖ មន្ដ្រីទាំង៥នាក់ ដែលត្រូវបានអាវុធហត្ថហៅទៅសួរនាំនោះ ត្រូវបានគេអះអាងថា មានការជាប់ពាក់ព័ន្ធទៅនឹងបទល្មើសព្រៃឈើ ។

ដែលកម្លាំងថ្នាក់ជាតិកំពុងចេញប្រតិបត្តិការបង្ក្រាប និងចាប់ខ្លួនឈ្មួញឈើ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ។
ក្នុងនោះនឹងជនប្រព្រឹត្តជាច្រើនទៀត រួមនិងអ្នកទទួលសំណូក លាក់បាំងបទល្មើស អាចបន្តហៅសួនាំបន្ត។

ភ្នាក់ងារព័ត៌មាន នៅខេត្ដមណ្ឌលគិរី បានឲ្យដឹងថា ៖មន្ដ្រីទាំង៥នាក់នោះស្ថិតនៅក្នុងមន្ទីរកសិកម្ម និងមន្ទីរបរិស្ថាន រួមមាន៖

ទី១ លោក សុខ ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ បុគ្គលរូបនេះចេញ PC អោយក្រុមហ៊ុនដឹកជញ្ជូនឈើទាំងបិទភ្នែក ទោះឈើទាំងនោះ កាប់ពីខាងក្រៅអូសចូលក្រុមហ៊ុនក៏ដោយ។
ទី២ លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថាន។
ទី៣ លោក អ៊ុ វណ្ណសុភក៌ នាយខណ្ឌរដ្ឋបាលព្រៃឈើ ខាងសុីញ៉េPC ហើយអោយឈ្មួញផ្ទុកលើសទំងន់ ឃុបឃិតអោយឈ្មួញដឹកឈើតាមអំពើចិត្ត។
ទី៤ ប្រធានការិយាល័យដែនជម្រកសត្វព្រៃស្រែពក ឬហៅថានាយដែនជម្រកសត្វព្រៃស្រែពក ដែលជាបុគ្គលអោយ ឈ្មួញកេណ្ឌប្រមូលមនុស្សទៅបំផ្លាញឈើក្នុងដែនសមត្ថកិច្ចខ្លួនគ្រប់គ្រង។
និងទី៥ លោក ហាន សុខន ប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំព្រិច ឬហៅថា នាយកដែនជម្រកសត្វព្រៃភ្នំព្រិច ជាមេក្លោង អោយវៀតណាមយកគ្រឿងចក្រ ឡាន ត្រាក់ទ័រចូលបំផ្លាញឈើយ៉ាងអនាធិបតេយ្យ!។

ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ គណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ
ដែលមាននាយឧត្តមសេនីយ៍ សៅ សុខា ជាប្រធាន បានចេញប្រតិបត្តិការយ៉ាងក្ដៅគគុក ។

ចុះបង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំ នៅក្នុងទឹកដីខេត្តមណ្ឌលគិរី រហូតមានការចាប់ខ្លួន ឧកញ៉ា ស៊ឹង សំអុល និងបក្ខពួក ព្រមទាំងកម្ទេច វត្ថុតាងជារថយន្ដ ។និងដកហូតរថយន្ដដឹកឈើខុសច្បាប់ជាច្រើនគ្រឿងផងដែរ។

អាចមានចម្លើយពីក្រុមជនជាប់ចោទ ទើបខាងអាវុធហត្ថ មានតម្រុយពិរុទ្ធក្នុងសំណូក លាក់បាំងបទល្មើស ឃុបឃិតគ្នាជាមួយឈ្មួញទើប ហៅមន្ត្រី៥រូបមកសាកសួរ ហើយអាចនិងហៅមន្ត្រីជាច្រើននាក់ទៀតមកសួរនាំនៅថ្ងៃក្រោយ៕ ដោយ៖ ចិន្តា

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ