ព្រឹតិ្តការណ៍ថ្មីៗ

អនិច្ចាណាស់ ! ឆក់យកជីវិតប្រពន្ធ ឯប្តីរងរបួសធ្ងន់ ខណៈកំពុងគេងលង់លក់ក្នុងបន្ទប់ជាមួយគ្នា…

2 ខែ មុន 138 តូ សុផល

ខេត្តកណ្តាល៖ មានកករណីដ៏រន្ធត់ មួយកើតឡើងដោយ អគ្គិភ័យឆាបឆេះផ្ទះ មួយកន្លែង ហើយ ឆក់យកជីវិតប្រពន្ធឯប្តីរងរបួសធ្ងន់ ខណៈកំពុងគេងលង់លក់ក្នុងបន្ទប់ជាមួយគ្នា នាអាធ្រាត្រ ថ្ងៃ​ អាទិត្យ​ ១៣កេីត ខែអាសាឍ​ ឆ្នាំកុរ​ ឯកស័ក​ ២៤៦៣​ គ.ស​ ២០១៩​ ត្រូវនិងថ្ងៃទី​ ១៤ កក្កដា  ២០១៩​ វេលាម៉ោង​ ២និង៤០នាទី​ នៅចំនុចផ្ទះ​ ឈ្មោះ​ វ៉េង​ វិរះ​ ភេទ​ប្រុស អាយុ ៣០ឆ្នាំ​ នៅភូមិពោធិក្រោម​ ឃុំត្រេីយស្លា​ ស្រុកស្អាង ខេត្តកណ្តាល។

សំភារះ​ខូចខាត និងបាត់បង់រួមមាន៖ ផ្ទះចំនួន ០១ខ្នង​ ទំហំ ៩ម៉ែត្រ ទទឹង៥ម៉ែត្រ​ ធ្វេីពីថ្ម ប្រក់ស័ង្កសី ខូចខាត ៥០%​ ពួក​ ខ្នេីយ​ ខោអាវ​ ទូដាក់ខោអាវ ។

ជនរងគ្រោះ ២នាក់ ប្តីប្រពន្ធ
១​- ឈ្មោះ​ ហាន​ ស្រីមុំ​ ភេទស្រី​ អាយុ ៣៣ឆ្នាំ​ (​ ស្លាប់នៅកន្លែងកេីតហេតុ)ជាប្រពន្ធ ។

២​- ឈ្មោះ​ វ៉េង​ វិរះ​ ភេទប្រុស​ អាយុ ៣០ឆ្នាំ ជាប្តី (រងរបួសធ្ងន់)​ ។
អ្នកទាំងពីរ រស់នៅភូមិពោធិក្រោម​ ឃុំត្រេីយស្លា​ ស្រុកស្អាង​ ខេត្តកណ្តាល​ ។

ប្រភពប្រាប់ថា នៅមុនពេលកេីតហេតុ ប្តីប្រពន្ធ ទាំង២នាក់ បានដេកនៅក្នុងបន្ទប់​ ឡៅតឿ​ ក្នុងផ្ទះដូចរាល់ដង។ លុះដល់ម៉ោងកេីតហេតុ​ ស្រាប់តែមានភ្លេីង​ឆាបឆេះក្នុងបន្ទប់​ កន្លែងដេក បណ្តាលអោយឈ្មោះ​ ហានស្រីមុំ​ (ស្លាប់)នៅក្នុងបន្ទប់ និងឈ្មោះ​ វ៉េង​ វិរះ រងរបួសធ្ងន់​ បញ្ជូនទៅមន្ទីពេទ្យភ្នំពេញ។

ហេតុការណ៏នេះ មានប្រជាពលរដ្ឋ ដែលរស់នៅជិតខាង បាននាំគ្នាមកជួយពន្លត់ភ្លេីងដែលកំពុងឆេះនោះបានរលត់ទៅវិញ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ