ព្រឹតិ្តការណ៍ថ្មីៗ

លោក ម៉ូវ ម៉ានិត បន្តអំពាវនាវដល់បងប្អូនកំពុងប្រកបអាជីវកម្ម បញ្ឈប់ការដាក់លក់ទំនិញ សម្ភាររំលោភលើដីចំណីផ្លូវសាធារណៈ

3 ខែ មុន 51 តូ សុផល

ភ្នំពេញ៖ អនុវត្តតាមតួនាទីភារកិច្ច និងទទួលបានការណែនាំពីលោក ម៉ូវ ម៉ានិត ប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ និងជាអភិបាលខណ្ឌសែនសុខ រយៈពេល ០២ថ្ងៃ គឺថ្ងៃទី១៣-១៤ ខែកក្កដា ឆ្នាំ២០១៩ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ មានការចូលរួមពី លោក អ៊ុក សុភា ប្រធានការិយាល័យអន្តរវិស័យខណ្ឌសែនសុខ និងអាជ្ញាធរសង្កាត់ បានបន្តចុះរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ និងអនាម័យសាធារណៈ នៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ផ្លូវលេខ២៧១ និងផ្លូវសំខាន់ៗមួយចំនួនទៀត និងបានណែនាំប្រជាពលរដ្ឋអោយបញ្ឈប់ការដាក់តាំងលក់ទំនិញ សម្ភាររំលោភលើចិញ្ចើមផ្លូវសាធារណៈបង្ករភាពអនាធិបតេយ្យ ប៉ៈពាល់សណ្តាប់ធ្នាប់ និងសោភ័ណ្ឌភាពរាជធានីភ្នំពេញ ។

ពាក់ព័ន្ធព័ន្ធនឹងសណ្តាប់ធ្នាប់តាមផ្លូវសាធារណៈនេះ អាជ្ញាធរខណ្ឌសែនសុខបានចុះណែនាំជាបន្តបន្ទាប់ និងចេញលិខិតជូនដំណឹងជាច្រើនលើក ដើម្បីអោយប្រជាពលរដ្ឋកំពុងប្រកបអាជីវកម្មតាមបណ្តោយផ្លូវសាធារណៈក្នុងភូមិសាស្រ្តខណ្ឌសែនសុខ បញ្ឈប់ការរំលោភលើចិញ្ចើមផ្លូវសាធារណៈ ប៉ុន្តែអាជីវករមួយចំនួនមិនអនុវត្តតាមការណែនាំរបស់អាជ្ញាធរខណ្ឌឡើយ ទើបរយៈពេលប៉ុន្មានថ្ងៃនេះ អាជ្ញាធរខណ្ឌចុះអនុវត្តវិធានការក្តៅតែម្តង ។

ជាមួយនេះ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ សូមបន្តអំពាវដល់បងប្អូនប្រជាពលរដ្ឋដែលររស់នៅក្នុងមូលដ្ឋានខណ្ឌទាំងអស់ មេត្តាចូលរួមសហការជាមួយអាជ្ញាធរក្នុងការថែរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ អនាម័យ និងបរិស្ថានអោយបានល្អស្អាត ដើម្បីសោភ័ណ្ឌភាពក្នុងរាជធានីភ្នំពេញរបស់យើង។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ