ព្រឹតិ្តការណ៍ថ្មីៗ

កុងទីន័រ ក្រុមហ៊ុន តេងឡាយ បើកបុកម៉ូតូសេ១២៥ បណ្តាលអោយបុរសម្នាក់ របួសធ្ងន់

3 ខែ មុន 23 tnn_admin

ភ្នំពេញ ៖ បុរសម្នាក់រងរបួសធ្ង់ធ្ងរ បែកក្បាលហូរឈាមតាមត្រចៀក គ្មានសង្ឃឹមថារស់ តែដើម្បីឲ្យអស់ចិត្ត ត្រូវបានដឹកតាមរថយន្តគ្លីនិកយកទៅសង្គ្រោះ បន្ទាប់ពីបើកម៉ូតូឆ្លងផ្លូវ ត្រូវបានរថយន្តកុងតៃន័រព្យាយាមបើកគេចដែរតែមិនផុតជ្រុលទៅបុកកល់គៀបជាប់ពីក្រោមរថយន្ត កាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅតាមមហាវិថីឈ្នះ ឈ្នះ ភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ ម៉ូតូម៉ាកហុងដា សេ១២៥ សេរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CW-0322 បើកបរដោយ ជនរងគ្រោះ ឈ្មោះ សាយ ឆាន់យ៉ា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ បានបើកឆ្លងផ្លូវពីលិចទៅកើត ស្របពេលដែលរថយន្តកុងតៃន័រ ម៉ាក នីសាន់ ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3C-1547 បើកបរដោយឈ្មោះ ពេជ្រ សុខហេង ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរបើកបររថយន្ត ក្រុមហ៊ុនតេង ឡាយ ស្នាក់នៅក្រុមហ៊ុន បានបើកពីជើងទៅត្បូង ហើយព្យាយាមគេចទៅឆ្វេង ក៏ប៉ុន្តែម៉ូតូនៅតែបន្តរុលឆ្លង ត្រូវបានរថយន្តជ្រុលទៅបុក កល់ជាប់ពីក្រោមតែម្តង បណ្តាលឲ្យបែកក្បាល ហូរឈាមតាមត្រចៀក សង្ឃឹមរស់តិចតួច ។

ក្រោយកើតហេតុ ដោយមិនអស់ចិត្ត សមត្ថកិច្ច ប្រជាពលរដ្ឋ សុំឲ្យរថយន្តគ្លីនិក ពន្លឺ ដឹកយកទៅសង្គ្រោះ ។ ចំណែកអ្នកបើកបររថយន្ត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នាំទៅប៉ុស្តិ៍ ត្រពាំងក្រសាំង និងរងចាំប្រគល់ឲ្យការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ ទាំងមធ្យោបាយ ទាំងជនបើកបររថយន្ត ។ អស់រយៈពេលជិតមួយម៉ោង ក្រោយពត៌មានផ្សព្វផ្សាយប្រកាសស្វែងរកគ្រួសារ ទើបឃើញ ស្ត្រីជាប្រពន្ធមកដល់កន្លែងកើតហេតុ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ