ព្រឹតិ្តការណ៍ថ្មីៗ

តាមពិតចឹងសោះ! ឃើញប៉ូលិសជិះម៉ូតូគេចខ្លួន

3 ខែ មុន 28 tnn_admin

ភ្នំពេញ៖ យុវជន៣នាក់ជិះម៉ូតូ២គ្រឿងឆ្វែលទៅឆ្វែលមកពេលឃើញសមត្ថកិច្ចភ័យជិះម៉ូតូរត់គេចខ្លួនត្រូវបានសមត្ថកិច្ចដេញនិងឃាត់ខ្លួនបានកាលពីម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១៣ កក្កដា២០១៩នៅផ្លូវ១០០៣មុខផ្សារម៉ាក្រូភូមិបាយ៉ាបសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។

យុវជនខាងលើទី១ ឈ្មោះ អែម សុដារូ អាយុ១៨ឆ្នាំមុខរបរមិនពិត ស្នាក់ នៅភូមិ(ខ)១កសង្កាត់ ច្រាំងចំរះ២ ខណ្ឌឬស្សីកែវ។

ទី២ឈ្មោះ ជា ចាន់ដារូ អាយុ ១៨ ឆ្នាំមុខរបរមិនពិតស្នាក់នៅភូមិ ក្រោគោល សង្កាត់គីឡូម៉ែត្រលេខ៦ខណ្ឌឬស្សីកែវ។

ទី៣ ឈ្មោះ ចាន់ រ៉ាដូ អាយុ ១៨ឆ្នាំមុខរបរមិនពិតស្នាក់នៅភូមិ ក្រោគោល សង្កាត់គីឡូម៉ែត្រលេខ៦ខណ្ឌឬស្សីកែវ។

ប្រភពពីសមត្ថកិច្ចឲ្យដឹងថាមុនឃាត់ខ្លួនក្រោយពីកម្លាំងសមត្ថកិច្ចដាក់គោលដៅពួនស្ទាក់បទល្មើសនៅគោលដៅខាងលើបានឃើញក្រុមយុវជនខាងលើជិះម៉ូតូ២គ្រឿង(ម៉ាកនិកពណ៌ទឹកប្រាក់មួយគ្រឿងនិងម៉ាកប៊ិត ពណ៌ក្រហម លាយ ស មួយគ្រឿង)ឆ្វែលទៅឆ្វែលមក នៅមុខផ្សារម៉ាក្រូ ពេលឃើញសមត្ថកិច្ចភ័យជិះម៉ូតូរត់កេចខ្លួនតែម្តងត្រូវបានសមត្ថកិច្ចដេញតាមឃាត់បានទាំង៣នាក់ខណះដេញឃាត់បានយុវជនម្នាក់ចំណោមទាំង៣នាក់បានសារភាពថាពេលសមត្ថកិច្ចដេញតាមខ្លួនភ័យបានបោះថ្នាំញៀនចោលមួយកញ្ចប់ថង់តូចនៅតាមផ្លូវប៉ុន្តែសមត្ថកិច្ចបានដើររកមិនឃើញទេ។

យុវជនទាំង៣នាក់ពេលសមត្ថកិច្ចនាំមកអធិការខណ្ឌធ្វើតេសទឹកនោមឃើញថាក្នុងទឹកនោមមានផ្ទុកសនូវសារធាតុញៀងក៍ឃាត់ខ្លួនទាំង០៣នាក់បណ្តោះអាសន្នតែម្តង។

គួររំលឹកថា ចំណុចខាងលើតែតែកើតបទល្មើសឆក់ជារើយៗទើបលោក វរសេនីយ៍ឯក ហ៊ួរម៉េងវ៉ាង អធិការខណ្ឌសែនសុខដាក់ផែនការអោយកម្លាំងធ្វើការពួនស្ទាក់ចាំបង្ក្រាបនៅចំណុចខាងលើអោយខានតែបានជាក់ស្តែងនៅម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១៣ កក្កដា២០១៩នេះក្រោយពីឃើញយុវជនទាំង០៣នាក់ខាងលើជិះម៉ូតូឆ្វែលទៅឆ្វែលមកសង្ស័យក៍ដេញឃាត់ខ្លួនទោះបីនៅមុខសមត្ថកិច្ចយុវជនខាងលើមិនបានសារភាពាក់ព័ន្ធបទល្មើសអ្វីក៍ឃាត់ខ្លួនពីបទប្រើប្រាស់គ្រឿងញៀនខុសច្បាប់ដែល។

បន្ថែមយោបល់របស់អ្នក

យោបល់