ព្រឹតិ្តការណ៍ថ្មីៗ

ក្រុមចោរជិះម៉ូតូ ដេញកាប់ប្លន់ បានសម្រេច នៅស្រុកត្រាំកក់

1 ខែ មុន 35 tnn_admin

តាកែវ ៖ យុវជន​ ម្នាក់ ​ត្រូវបាន​ក្រុម​ជនសង្ស័យ​មួយ​ក្រុម ជិះ​ម៉ូតូ​បី​គ្រឿង​ប្រដាប់​ដោយ​ដាវ​ និង​ដំបង​ដេញ​កាប់​ប្លន់​យក​ម៉ូតូ​បានសម្រេច​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ និង​ប្រជាពលរដ្ឋ​ទាំង​យប់​។​
ហេតុការណ៍​កាប់​ប្លន់​យក​ម៉ូតូ​នេះ កើតឡើង​នៅ​ថ្ងៃទី​១៣ ខែ​កក្កដា ឆ្នាំ​២០១៩ វេលា​ម៉ោង​០០​និង​៣០​នាទី​រំលង​អធ្រាត្រ នៅ​ចំណុច​ភូមិ​ត្រពាំង​ឈូក ឃុំ​ឧ​ត្ត​ម​សូរិយា ស្រុក​ត្រាំកក់ ខេត្ត​តាកែវ​។

តាម​ការ​ឲ្យ​ដឹង​ពី​ប៉ូលិស​ស្រុក​ត្រាំកក់​បាន​បញ្ជាក់​ថា ជនសង្ស័យ​មាន​គ្នា​០៦​នាក់ មិន​ស្គាល់​អត្តសញ្ញាណ​ បាន​ជិះ​ម៉ូតូ​០៣​គ្រឿង ម៉ូតូ​ម៉ាក​អិ​ច​សិន​ទ័​រ​០១​គ្រឿង ម៉ាក​សេ​រ៉ូ​០១​គ្រឿង​ និង​មួយ​គ្រឿង​ទៀត ​មិន​ច្បាស់​ម៉ាក ប្រដាប់​ដោយ​ដាវ ​និង​ដំបង ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ដេញ​កាប់​វាយ​ប្លន់​ទៅលើ​ជនរង​គ្រោះ ឈ្មោះ ឆាយ ដេ​ត ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ម្លិ​ច​ស្វាយ ឃុំ​ឧ​ត្ត​ម​សូរិយា ស្រុក​ត្រាំកក់​។

ប៉ូលិស​បន្តថា ជនរងគ្រោះ​ត្រូវរបួស​ខ្នង​ចំនួន​០២​ដាវ ដេរ​០៦​ថ្នេរ ហើយ​ក្រុម​ជនសង្ស័យ​បាន​យក​ម៉ូតូ​ជនរងគ្រោះ​ ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ គ្មាន​ស្លាកលេខ ជិះ​ទៅ​ទិស​ខាង​កើត​គេចខ្លួនបាត់​។​

ក្នុងករណី​នេះដែរ​ សមត្ថកិច្ច​នៅ​មិនទាន់​បានកំណត់​មុខសញ្ញា​ក្រុម​ជនសង្ស័យ​បាន​នៅ​ឡើង​ទេ តែ​ទោះជា​យ៉ាងណា​ប៉ូលិស​ជំនាញ​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំកក់​បញ្ជាក់​ថា នឹង​បន្ត​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​ស្វែងរក​ក្រុម​ជនសង្ស័យ​ទាំង​នោះមក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់​ឲ្យ​ខាន​តែ​បាន​៕ ដោយ៖ ខន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!