ព្រឹតិ្តការណ៍ថ្មីៗ

ពិធីប្រគេនទេយ្យវត្ថុ និងទៀនព្រះវស្សាដល់ព្រះសង្ឃទូទាំងខេត្តចំនួន ២៦៨វត្ត

1 ខែ មុន 14 tnn_admin

ខេត្តកំពត៖រសៀល.ថ្ងៃសៅរិ៍ ១២កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០១ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងលោកជំទាវ ព្រមទាំងឯកឧត្តម​ ជឹង​ ផល្លា​ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ បានអញ្ជើញចូលរួមក្នុងពិធីប្រគេនទេយ្យវត្ថុ និងទៀនព្រះវស្សាដល់ព្រះសង្ឃទូទាំងខេត្តចំនួន ២៦៨វត្ត ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ប៉ែន សុីម៉ន អ្នកតំណាងរាស្រ្ត និងជាប្រធានគណៈកម្មការទី១០ នៃរដ្ឋសភា។

សមាសភាពអញ្ជើញចូលរួម: ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត ប្រធានក្រុមប្រឹក្សាក្រុង ស្រុក អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយកទីចាត់ការ អង្គភាពចំណុះសាលាខេត្ត យុវជនស.ស.យ.ក យុវជនស.យ.ស.ស យុវជនគណបក្ស យុវជនកាកបាទក្រហម និងយុវជនកាយរិទ្ធ ចំនួន ១៤៣៣នាក់។

ក្នុងនោះ ទេយ្យវត្ថុ ដែលប្រគេនដល់ព្រះសង្ឃ ក្នុងមួយវត្តទទួលបាន ទៀនវស្សាមួយគូ អង្គរមួយបាវ ៥០គីឡូ ទឹកផ្លែឈើមួយកេះ ទឹកសុទ្ធមួយកេះ និងថវិកាចំនួន១៥០,០០០រៀល។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!