ព្រឹតិ្តការណ៍ថ្មីៗ

​​​​រំលោភចិញ្ចើមផ្លូវជាតិលេខ៤!  លោក ឃឹម ស៊ុនសូដា ទុកពេលអោយ១០ថ្ងៃ រុះរើចេញអោយអស់ !

1 សប្តាហ៍ មុន 142 tnn_admin

ភ្នំពេញ៖  លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិ​បាលខណ្ឌកំបូល ប្រាប់ ធី អិន អិន ថា ដោយ អនុវត្ត​តាម​បទបញ្ជា​របស់​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញនាព្រឹក​ថ្ងៃ​ទី​១២ កក្កដា ឆ្នាំ​២០១៩ រដ្ឋបាល​ខណ្ឌកំបូល ​ បែកចែកជា២ក្រុម ដោយក្រុមទី១ ដឹកនាំផ្ទាល់ដោយរូបលោក និង លោក សេង គន្ធ ជាអភិបាលរងខណ្ឌ និងមន្ត្រីជំនាញ ក្រុមទី២ ដឹកនាំដោយ លោក ហោ វាសនា អភិបាលរង និង  កៀង ល័ក្ស អភិបាលរង រួមទាំង និងមន្ត្រីជំនាញ បាន​ចុះទៅជូនដំណឹង និងបាញ់ថ្នាំលើទីតាំងដែលបានសង់រំលោភលើចិញ្ចើមផ្លូវ ហើយ ត្រូវរុះរើចេញដោយខ្លួនឯង ក្នុងរយៈពេល១០ថ្ងៃ។

​លោក ឃឹម ស៊ុនសូដា បញ្ជាក់ថា ក្រោយផុតឳនុវាទសេចក្តីជូនដំណឹង ក្រុមការងារសាលាខណ្ឌនិងបន្តចុះរៀបចំ​សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ និង​អនាម័យ នៅ​តាម​បណ្តោយផ្លូវជាតិលេខ៤ទាំងសងខាងផ្លូវ ចាប់ពីចំណុចព្រំប្រទល់ស្រុកអង្គស្នួលខេត្តកណ្តាល រហូតព្រំប្រទល់សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

អភិបាលខណ្ឌ រូបនេះ សង្កត់ធ្ងន់ថា ដើម្បីរក្សាបាននូវ សោភ័ណ្ឌភាព សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ និង​អនាម័យ ជាពិសេស ជួយកាត់បន្ថយការកកស្ទះចរាចរ បានមួយកំរិតទៀត។

ជាមួយគ្នានេះ លោកអភិបាល ក៏បានណែនាំបន្ថែមដល់ប្រជាពលរដ្ឋ និង អាជីករទាំងអស់​ សូមជួយថែរក្សា អនាម័យ បរិស្ថាន នៅតាមកន្លែងលក់នីមួយៗ (កន្លែងលក់ផ្ទាល់ខ្លួន) ជាប្រចាំ បើមិនដូច្នេះទេ មិនអនុញ្ញាអោយលក់ដូរបន្តទៀតទេ។

ម្យ៉ាងវិញទៀត​ ចំពោះតូបលក់ដូរតូចធំ ផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្ម ដែលសង់ ឬដាក់ ​រំលោភសងខាងប្រឡាយ ផ្លូវលេខជាតិ៤ ​ ត្រូវធ្វើរុះរើចេញអោយអស់ តាមការកំណត់របស់អាជ្ញាធរខណ្ឌ បើមិនអនុវត្តន៍តាមសេចក្តីជូនដំណឹងទេ អាជ្ញាធរ នឹងមានវិធានការរុះរើ និងដកហូតយកសម្ភារៈដែលមាននៅទីតាំងនោះ ដោយពុំទទួល ខុសត្រូវលើការខូចខាត និង ការបាត់បង់ទ្រព្យសម្បត្តិ ឬសម្ភារៈផ្សេងៗឡើយ។

សូមអានសេចក្តីជូនដំណឹងទាំងស្រុងខាងក្រោម៖

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!