ព្រឹតិ្តការណ៍ថ្មីៗ

ផ្ទះពលរដ្ឋ៣ខ្នង ត្រូវអគ្គិភ័យ លេបត្របាក់ទាំងស្រុង

3 ខែ មុន 38 tnn_admin

ខេត្តកំពង់ឆ្នាំង ៖ យោងតាមរបាយការណ៍ នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះ អគ្គស្នងការនគរបាលជាតិ បានអោយដឹងថា យ៉ាងហោចណាស់ ផ្ទះរបស់ប្រជាពលរដ្ឋ៣ខ្នង ត្រូវភ្លើងឆេះបំផ្លាញទាំងស្រុង ។

គ្រោះអគ្គិភ័យនេះ កើតឡើង កាលពីវេលាម៉ោងជាង១២ថ្ងៃត្រង់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០១៩  ស្ថិតនៅភូមិក្នុងស្វាយបាកាវ ឃុំតាជេស ស្រុក កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបានអោយដឹងថា ផ្ទះទី១ មានទំហំ 6 × 8 ម៉ែត្រ ជាកម្មសិទ្ឋរបស់ ឈ្មោះ ឡិប កៃ អាយុ៣២ឆ្នាំ និង ប្រពន្ឋ ឈ្មោះ សាវុធពីសាហាន អាយុ ៣០ឆ្នាំ ។

ផ្ទះទី២ ទំហំ 6×8 ម៉ែត្រ  ម្ចាស់ឈ្មោះ សុះ អ៊ីសា អាយុ ៦៦ ឆ្នាំ និង ប្រពន្ឋឈ្មោះសា រ៉ស់ អាយុ ៦៥ ឆ្នាំ ។

ផ្ទះទី៣ ទំហំ 4×5 ម៉ែត្រ ម្ចាស់ឈ្មោះសុះ សាវុធ អាយុ៥៩ និង ប្រពន្ធ ឈ្មោះ ម៉ាន សារ៉ស់ អាយុ ៥៨ ឆ្នាំ ។

ទ្រព្យសម្បត្តិដែលបាត់បង់ក្នុងគ្រោះអគ្គិភ័យនេះមានផ្ទះនួន៣ខ្នង ថវិកា៥០០ ដុល្លា រួមទាំងលុយខ្មែរចំនួន៣.៥០០.០០០ រៀល មាសចំនួន៤តំឡឹង និង សម្ភារះក្នុងផ្ទះទាំង៣ត្រូវភ្លើងឆេះបំផ្លាញទាំងស្រុង ។

ចំពោះមូលហេតុ ដែលបណ្តាលអោយកើតមានគ្រោះអគ្គិភ័យនេះ ត្រូវបានមន្ត្រីអាជ្ញាធរបញ្ជាក់ថា មកពីទុស្សេខ្សែរភ្លើង ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ