ព្រឹតិ្តការណ៍ថ្មីៗ

ក្រុមហ៊ុន Minebea Mitsumi បង្ហាញបច្ចេកវិទ្យាអំពូលបំភ្លឺផ្លូវវ័យឆ្លាត LED ជួយកាត់បន្ថយថាមពល និងថវិកា ខេត្តព្រះសីហនុ

1 សប្តាហ៍ មុន 14 tnn_admin

ខេត្តព្រះសីហនុ៖ លោក Chira Kunihito អ្នក គ្រប់គ្រងទីផ្សារក្រុមហ៊ុន Minebea Mitsumi ជប៉ុន ដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងភ្នំពេញ បានបង្ហាញបច្ចេកវិទ្យា​ វ័យឆ្លាត អំពូល LED បំភ្លឺផ្លូវ ជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងការជួយកាត់បន្ថយថាមពលប្រើប្រាស់និង ចំណេញថវិកា នៅសាលប្រជុំសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ។

លោក Chira Kunihito អ្នកគ្រប់គ្រងទីផ្សារក្រុមហ៊ុន Minebea Mitsumi ជប៉ុន បានធ្វើបទបង្ហាញជាលើកទី២ ស្តីពីគម្រោងភ្លើងបំភ្លឺផ្លូវសាធារណៈវៃឆ្លាតតាមបច្ចេកវិទ្យាទំនើប ទាន់សម័យ សន្សំសំចៃភ្លើង ប្រើប្រាស់សម្រាប់ខេត្តព្រះសីហនុ ។ កន្លងមកក្រុមហ៊ុនបានធ្វើការបំពាក់អំពូលភ្លើងវ័យឆ្លាតនៅរាជធានាភ្នំពេញ និងខេត្តសៀមរាបរួចហើយ ។

លោក Chira Kunihito បានបន្តថា អំពូលភ្លើងវៃឆ្លាត ប្រភេទ LED ដែលក្រុម ហ៊ុន Minebea ផ្គត់ផ្គង់សម្រាប់បំភ្លឺផ្លូវសាធារណៈ គឺ ជា អំពូល ភ្លើង ដែលអាចសន្សំសំចៃថាមពលអគ្គិសនីរហូតដល់ ៨០ ភាគរយ បើ ប្រៀបធៀបនឹងអំពូលភ្លើងធម្មតា និងអាចចំណេញថវិកាថែមទៀតផង ។ ក្រុមហ៊ុនបានបំពាក់ដាក់ឱ្យប្រើប្រាស់សាក ល្បងរួចហើយ នៅតាមវិថីសំ ខាន់ៗ ចំនួន ៣ ក្នុងរាជធានីភ្នំពេញគឺ៖ មហាវិថី ព្រះនរោត្តម មហាវិថីសហព័ន្ធរុស្ស៊ី និង មហាវិថីសម្តេច តេជោហ៊ុនសែន អំពូលភ្លើងវ័យឆ្លាតធានាបាននូវសោភ័ណភាព និង បរិស្ថាន យ៉ាងល្អប្រសើរ ។

លោក ឃាង ភារម្យ អ្នកនាំពាក្យសាលា ខេត្តព្រះសីហនុ និងជាអ្នកទទួលខុសត្រូវអំពូលភ្លើងសាធារណរបស់ខេត្ត មានប្រសាសន៍ឱ្យដឹងថា រដ្ឋបាលខេត្តព្រះសីហនុ ត្រៀមខ្លួនធ្វើការគាំទ្រ ចំពោះការវិនិយោគបច្ចេកវិទ្យាអំពូលភ្លើង LED វ័យឆ្លាត របស់ប្រទេសជប៉ុននៅខេត្តព្រះសីហនុ ស្របពេលដែលកម្ពុជា មានសក្ដានុពលច្រើនសម្រាប់ធ្វើការវិនិយោគ និង ស្របតាមចំណង់ចំណូលចិត្តរបស់ពលរដ្ឋកម្ពុជា ដែលចូលចិត្តប្រើប្រាស់ នូវអ្វីដែលអាចកាត់បន្ថយថាមពល និងថវិកា ម្យ៉ាងទៀតប្រជាពលរដ្ឋកម្ពុជា ចូលចិត្តប្រើប្រាស់ផលិតផលជប៉ុន ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!