ព្រឹតិ្តការណ៍ថ្មីៗ

គប់បំបែកកញ្ចក់អាគារ  Show Room ខុនដូរ TIME CENTER លួច ទូរទស្សន៍ និងម៉ាស៊ីនកុំព្យូទ័រ

1 សប្តាហ៍ មុន 13 tnn_admin

ភ្នំពេញ ៖ ក្រុមជនសង្ស័យ គប់បំបែកកញ្ចក់អាគារ ពាណិជ្ជកម្ម  ទិញ-លក់ខុនដូរ TIME CENTER ចូលទៅរើកកាយពេញក្នុងអាគារលួចយកបានទូរទស្សន៍ LED ៣គ្រឿង លេីកយកចេញមកខាងក្រៅហើយ  និងលើកយកម៉ាស៊ីនកុំព្យូទ័រ២គ្រឿងទៀត ចេញមក ស្រាប់តែសំលេងស៊ីរ៉ែនរោទិ៏លាន់ត្រហឹងពេញអាគារ ហើយអំពូលភ្លើងលោតបើកភ្លឺ ភ្លឹបភ្លែត ៗ ធ្វើឲ្យជនសង្ស័យ មានការភ័យស្លន់ស្លោ ទើបស្ទុះចេញមកវិញហើយរត់គេចខ្លួនបាត់ បង្កការភ្ញាក់ផ្អើល ដល់ក្រុមសន្តិសុខប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ESS ចុះមកពិនិត្យមើល  និងរាយការណ៍ប្រាប់កម្លាំងល្បាតសហប៉ុស្តិ៍ខណ្ឌ៧មករា  ចុះមកឡោមព័ទ្ធពិនិត្យមើលផងដែរ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោងជិត២រំលងអាធ្រាត្រ  ឈានចូលថ្ងៃទី ១២  ខែកក្កដា  ឆ្នាំ២០១៩នេះ នៅចំណុចអាគារ ពាណិជ្ជកម្ម  ទិញ-លក់ខុនដូរ TIME CENTER ជាប់ពហុ កីឡដ្ឋានជាតិ អូរឡាំពិក លើផ្លូវព្រះសីហនុ  ស្ថិតក្នុងសង្កាត់វាលវង់  ខណ្ឌ៧មករា  រាជធានីភ្នំពេញ ។

បើតាមលោក  ហេង  សំអូន  ប្រធានគ្រប់គ្រង គម្រោងសន្តិសុខ ESS  បានរៀបប្រាប់ថា  នៅមុនពេលកើតហេតុ  ក្រុមចោរបានធ្វើសកម្មភាព គប់ ទម្លុះជញ្ជាំងកញ្ចក់អាគារ ពានិជ្ជកម្ម  ទិញ-លក់ខុនដូរ TIME CENTER កើតហេតុខាងលើ ហើយបើតាមគាត់ បានមើល កាមេរ៉ាសុវត្ថិភាព ជាមួយ ក្រុមបច្ចេកទេស ប្រព័ន្ធសុវត្ថិភាព  ដែលចុះមកបើកពិនិត្យមើល  ឃើញជនសង្ស័យចូលទៅរើកកាយ រករបស់មានតម្លៃពេញក្នុងអាគារ តែពុំមានអ្វីយកបាន  ព្រោះសុទ្ធតែជារបស់  Show Room ទើបជនសង្ស័យ មកលួចយកទូរទស្សន៍ LED ម៉ាក TOSHIBA ចំនួន  ៣គ្រឿង លើកយកចេញមកខាងក្រៅតាម កន្លែងដែលបំបែកកញ្ចក់ចូលលួចនោះ និងបានចូលលើកយកម៉ាស៊ីនកុំព្យូទ័រ២គ្រឿងទៀត ចេញមកទុកក្បែរកន្លែងបំបែកកញ្ចក់នោះទៀត  ស្រាប់តែសំលេងស៊ីរ៉ែនរោទិ៏លាន់ត្រហឹងពេញអាគារ ហើយអំពូលភ្លើងលោតបើកភ្លឺ ភ្លឹបភ្លែត ៗ ធ្វើឲ្យជនសង្ស័យ មានការភ័យស្លន់ស្លោ ទើបស្ទុះចេញមកវិញហើយរត់គេចខ្លួនបាត់ បង្កការភ្ញាក់ផ្អើល ដល់ក្រុមសន្តិសុខប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ESS ចុះមកពិនិត្យមើល  និងរាយការណ៍ប្រាប់កម្លាំងល្បាតសហប៉ុស្តិ៍ខណ្ឌ៧មករា  ចុះមកឡោមព័ទ្ធពិនិត្យមើលផងដែរ។ ក្រោយមកសមត្ថកិច្ចខណ្ឌ៧មករា  រួមទាំងលោកអធិការខណ្ឌ៧មករា ចុះមកកន្លែងកើតហេតុ  និងទំនាក់ទំនងទៅម្ចាស់អាគារ ពានិជ្ជកម្ម ខាងលើ  ចុះមកបើកសោរ  អោយសមត្ថកិច្ចចូលទៅត្រួតពិនិត្យ  និងរុករកពេញអាគារ  តែពុំមាន ស្លាកស្នាមអ្វី  គួរឲ្យកត់សំគាល់នោះទេ ឃើញតែ ស្នាម បាក់ ពិដាន  ដែលធ្វើពីម្នាងសិលា មកប៉ុណ្ណោះ  និង ទូរទស្សន៍  LED ទាំង៣គ្រឿង  និងម៉ាស៊ីនកុំព្យូទ័រ២គ្រឿង  ដែលទុកតាំង លើតុ Show Room ជាន់ផ្ទាល់ដី  ត្រូវបានជនស្ស័យ លួចយក ចេញទៅ តែ ដោយសារតែសំលេងស៊ីរ៉ែនរោទិ៏លាន់ត្រហឹងពេញអាគារ ទើបធ្វើឲ្យជនសង្ស័យ រត់គេចខ្លួន បាត់ស្រមោលអស់  បន្សល់ទុកតែ ទូរទស្សន៍  LED  ទាំង៣គ្រឿង  នៅខាងក្រៅអាគារ តែប៉ុណ្ណោះ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ខណ្ឌ៧មករា និង ក្រុមសន្តិសុខ  ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព  បានរាយការណ៍ ជូនថ្នាក់លើរាងខ្លួន  ដើម្បីរងចាំខាងសមត្ថកិច្ច ធ្វើការស្រាវជ្រាវ  តាមជំនាញ បន្ត  ដើម្បីកំណត់មុខសញ្ញា  តាមចាប់យក មក ផ្ដន្ទាទោស អោយខានតែបាន៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!