ព្រឹតិ្តការណ៍ថ្មីៗ

ម៉ូតូធំ បុក ទាហានជើងទឹកម្នាក់ស្លាប់ ក្រោយបញ្ជូនដល់មន្ទីរពេទ្យ

1 សប្តាហ៍ មុន 32 tnn_admin

ភ្នំពេញ ៖ បុរសជាកងទ័ពជើងទឹកម្នាក់ ស្លាប់បាត់បង់ជីវិត បន្ទាប់ពីបញ្ជូនទៅមន្ទីពេទ្យ ខណៈពេលកំពុងដើរឆ្លងផ្លូវ មិនប្រយ័ត្នត្រូវបានម៉ូតូធំមួយគ្រឿងបើកទៅបុកពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូរងរបួសធ្ងន់ កាលពីវេលាម៉ោង១២:១០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចជាប់របងកំពង់ផែភ្នំពេញ ផ្លូវព្រះស៊ីសុវត្ថិ  កែងផ្លូវនារីក្លាហាន ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ  រាជធានីភ្នំពេញ។

 

ជនរងគ្រោះដែលស្លាប់មានឈ្មោះ ហែម នៅ ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាកងទ័ពជើងទឹក អគ្គបញ្ជាការដ្ឋាន ឋានន្តរសក្តិ វរនាវីទោ សព្វថ្ងៃរស់នៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាដំបូងឡើយគេឃើញបុរសជាជនរងគ្រោះខាងលើបានដើរឆ្លងផ្លូវតាមបណ្តោយផ្លូវលេខ៨៤ (វិថី នារីក្លាហាន) ទឹសដៅពីលិចទៅកើត ខណៈកំពុងតែដើរឆ្លងផ្លូវ ក៏ស្រាប់តែមានម៉ូតូមួយគ្រឿង ម៉ាក ភូសា  ពណ៌ខ្មៅលាយស ពាក់ស្លាកលេខភ្នំពេញ 1CT-9933 បើកដោយបុរសម្នាក់យ៉ាងលឿនតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ទឹសដៅពីត្បូងទៅជើង បុកពេញទំហឹងបណ្តាលឲ្យអ្នកដើរនិងអ្នកបុករងរបួសធ្ងន់ទាំងសងខាង។ ភ្លាមៗក៏មានរថយន្តសង្រ្គោះមកដឹកយកទៅមន្ទីរពេទ្យ តែកម្មអកុសល បានពាក់កណ្តាលផ្លូវ ជនរងគ្រោះ បានដាច់ខ្យល់ស្លាប់ជាអ្នកដើរឆ្លងផ្លូវ ដែលជាកងទ័ពជើងទឹក ចំណែកឯអ្នករងរបួសធ្ងន់គឺអ្នកជិះម៉ូតូ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានមកដល់ក៏ទាក់ទងជំនាញចរាចរណ៏ក្រុងចុះមកវាស់វែងយកម៉ូតូទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលជើងគោក ចរាចរណ៍រាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ រួចប្រគល់ឲ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!