ព្រឹតិ្តការណ៍ថ្មីៗ

ក្រុមហ៊ុន Microsoft កំពុងសាកល្បងកាត់បន្ថយការប្រើប្រាស់លេខសម្ងាត់ (Passwordless) ដើម្បីចូលប្រើគណនីផ្សេងៗ!

2 ខែ មុន 21 tnn_admin

ការបង្កើតនិងការពារលេខសម្ងាត់ (Password) គឺជាកត្តាដ៏សំខាន់មួយក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាប្រកបដោយសុវត្ថិភាព។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក៏ធ្លាប់បានធ្វើការណែនាំអំពីវិធីសាស្ត្រដែលធ្វើឱ្យលេខសម្ងាត់ពិបាកនឹងស្មាន ដើម្បីជួយការពារគណនីរបស់លោកអ្នកផងដែរ ប៉ុន្តែអ្នកប្រើប្រាស់ភាគច្រើនពុំចូលចិត្តឡើយព្រោះលេខសម្ងាត់ពិបាកនឹងចាំ មានតែជនខិលខូចទេដែលចូលចិត្តលេខសម្ងាត់ ព្រោះនេះជាកូនសោដើម្បីគេអាចលួចចូលទៅក្នុងគណនីរបស់លោកអ្នក។

ដោយសារការវិវឌ្ឍនៃបច្ចេកវិទ្យា និងដើម្បីការពារសុវត្ថិភាពរបស់អ្នកប្រើប្រាស់ ក្រុមហ៊ុនមួយចំនួន ដូចជាក្រុមហ៊ុន Microsoft បាននឹងកំពុងសាកល្បងកាត់បន្ថយការប្រើប្រាស់លេខសម្ងាត់ (Passwordless) ដើម្បីចូលទៅក្នុងគណនីដោយប្រើការសម្គាល់ដូចជា ក្រយៅដៃ(Fingerprint) ផ្ទៃមុខ(Face) រូបភាព(Picture) ឬក៏លេខភីន (PIN-Personal Identification Number) ជាដើម។ ការប្រើលេខភីនតាមរបៀបថ្មីមានសុវត្ថិភាពជាងលេខសម្ងាត់ ពុំមែនដោយសារវាពិបាកនឹងស្មាននោះទេ តែដោយសារ លេខភីននេះសម្រាប់ប្រើលើឧបករណ៍តែមួយ ហើយមិនត្រូវបានបញ្ជូន (Transmit) ពីឧបករណ៍មួយទៅ ឧបករណ៍មួយទៀត ដែលជាប្រភពនៃការលួចយក (Intercept) លេខសម្ងាត់។

បច្ចុប្បន្នលោកអ្នកអាចប្រើមុខងារនេះជាមួយកម្មវិធីមួយចំនួនប្រសិនបើលោកអ្នកកំពុងប្រើ Windows 10 Home version 1903។ ដើម្បីបិទការប្រើលេខសម្ងាត់ទាំងស្រុងលោកអ្នកអាចចូលទៅ Settings > Accounts > Sign-in options រួចរកពាក្យថា “Make your device passwordless” រួចជ្រើសរើសយកពាក្យ “On” នៅពេលដែលក្រុមហ៊ុនបើកឱ្យប្រើប្រាស់ជាទូទៅនាពេលខាងមុខ៕ ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ