ព្រឹតិ្តការណ៍ថ្មីៗ

តុលាការ ចេញដីការបង្គាប់ឱ្យឃុំខ្លួន យុវជន សួង នាគព័ន្ធ ពីបទ ញុះញង់អោយប្រព្រឹត្តបទល្មើសជាអាទិ៍

2 ខែ មុន 66 tnn_admin

ភ្នំពេញ៖ លោក ឯក ប៉ូលីហ្វីល ជាចៅ ក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នេះបានសម្រេចចេញដីការបង្គាប់ឱ្យឃុំខ្លួនជនត្រូវចោទ សួង នាគព័ន្ធ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពាក់ព័ន្ធករណី ញុះញង់ ឱ្យប្រព្រឹត្តបទល្មើសជាអាទិ៍ ។

សូមជម្រាបថា កម្លាំងនគរបាលខណ្ឌចំការមនបានឃាត់ខ្លួនជនសង្ស័យឈ្មោះ សួង នាគព័ន្ធ, ឈ្មោះ ជុំ ហួត និងឈ្មោះ ជុំ ហួរ កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ នៅគ្រាដែលពួកគេ បានចែកខិត្តបណ្ណ ដែលសមត្ថកិច្ចចាត់ទុកថាជារឿងញុះញង់ ពាក់ព័ន្ធនឹងឃាតកម្ម លោកកែម ឡី នៅចំណុចស្តារម៉ាត ក្នុងស្ថានីយប្រេងឥន្ធនៈកាល់តិចបូកគោ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ក្រោយសាកសួរ សមត្ថកិច្ចបានដោះលែ ងជនសង្ស័យឈ្មោះ ជុំ ហួត និងឈ្មោះ ជុំ ហួរ ឱ្យមានសេរីភាពវិញ កាលពីល្ងាចថ្ងៃដដែល និងបានកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យឈ្មោះ សួង នាគព័ន្ធ ទៅតុលាការក្រោមបទចោទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ។

គួររំលឹកថា លោកបណ្ឌិត កែម ឡី ត្រូវបានឃាតកបាញ់សម្លាប់ កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុច ក្នុងស្តារម៉ាត ក្នុងស្ថានីយប្រេងឥន្ធនៈ កាល់តិចបូកគោ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បន្ទាប់ពីកើតហេតុភ្លាម សមត្ថកិច្ចបានឃាត់ខ្លួនជនជាប់ចោទឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ យកទៅសាកសួរ ទើបជនជាប់ចោទសារភាពថា រូបគេបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ព្រោះតែ រឿងជំពាក់លុយមិនសង។

រហូតមកដល់ពេលនេះ ជនជាប់ចោទឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ត្រូវបានតុលាការទាំង ៣ថ្នាក់ នៃព្រះរាជណាចក្រកម្ពុជា សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារអស់ ១ជីវិត៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ