ព្រឹតិ្តការណ៍ថ្មីៗ

ចាប់ចំ អ្នកជួញដូរគ្រឿងញៀនមុខដដែល ធ្លាប់ជាប់គុក  

4 ថ្ងៃ មុន 164 tnn_admin

ភ្នំពេញ ៖ ជនសង្ស័យប្រុសស្រីជាមុខសញ្ញាជួញដូរគ្រឿងចាស់ ទើបចេញពីពន្ធនាគារ មិនរាងចាល មកវិញបន្តលក់គ្រឿងញៀនដដែល ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំកម្លាំងដោយ លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌ លោក មន វុធី អធិការរងទទួលបន្ទុកផ្នែកគ្រឿងញៀន ក្រោយពីស្រាវជ្រាវ ឈានដល់បើកប្រតិបត្តិការ បង្ក្រាបចាប់ជនសង្ស័យ ២នាក់ ដកហូតបានថ្នាំញៀន៥កញ្ចប់ធំ កាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅផ្ទះជួល ភូមិប៉ប្រ៉កត្បូង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យ ទី១ ឈ្មោះ ពេជ្រ ប៊ុនសេង ហៅម៉ាប់   ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ លក់គ្រឿងញៀន ជាប់ពន្ធនាគារមិនដែលបានយូរ មានទីលំនៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ មានស្រុកកំណើត ស្រុកបាទី ខេត្តតាកែវ ដែលទើបចេញពីគុកនៅថ្ងៃទី២៨ខែមិថុនា ឆ្នាំ២០១៩ កមន្លងមកថ្មីៗនេះ ករណី ជួញដូរថ្នាំញៀន។

ទី២ ឈ្មោះ សុខ ធាវី ភេទស្រី អាយុ៥០ឆ្នាំ នៅផ្ទះមើលកូនតូច ត្រូវជាប្រពន្ធ។

ក្នុងប្រតិបត្តិការបង្ក្រាបខាងលើ ដកហូតបានថ្នាំញៀនចំនួន៥កញ្ចប់ធំ។

ក្រោយពីចាប់ខ្លួន ជនសង្ស័យ សមត្ថកិច្ចនាំទៅសាកសួរនៅផ្នែកជំនាញ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី សារជាថ្មីម្តងទៀត ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!