ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តម សក់ សេដ្ឋា អនុញ្ញាតឱ្យក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅជប៉ុន ចូលជួបសម្តែងការគួរសម

1 សប្តាហ៍ មុន 53 tnn_admin

ភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅជប៉ុន ចំនួន២៤រូប ចូលជួបសម្តែងការគួរសម មុននឹងចេញដំណើរទៅសិក្សានៅប្រទេសជប៉ុន។

ឯកឧត្តម សក់ សេដ្ឋា បានមានមតិផ្តាំផ្ញើដល់ក្រុមនិស្សិតទាំងអស់ថា ត្រូវខិតខំរៀនសូត្រឱ្យបានល្អ និងជោគជ័យក្នុងការសិក្សា ព្រោះវាជាមុខមាត់ប្រទេសជាតិ ពិសេសចូរកុំបោះបង់នូវប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរយើង ដោយសារវាជាអត្តសញ្ញាណជាតិមួយដែរ។ ជាចុងក្រោយជួសនាមឱ្យសម្តេចក្រឡាហោម ក៏ដូចជាខ្លួនឯកឧត្តមផ្ទាល់ សូមត្រេតអរចំពោះជ័យលាភីអាហារូបករណ៍ទៅសិក្សានៅជប៉ុន និងជូនពរឱ្យសុខសុវត្ថិភាពទាំងធ្វើដំណើរ និងការស្នាក់រៀនសូត្រនៅប្រទេសជប៉ុន ព្រមទាំងបានទទួលភាពជោគជ័យរៀនសូត្រត្រឡប់មកប្រទេសកម្ពុជាវិញ ដើម្បីអភិវឌ្ឍសង្គមជាតិ។

តំណាងក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅជប៉ុន ទាំង២៤រូប បានប្តេជ្ញាថានឹងខិតខំរៀនសូត្រ និងយកចំណេះដឹងដែលបានរៀន យកមកបំពេញការងារជូនប្រទេសជាតិ ដើម្បីអភិវឌ្ឍដូចប្រទេសជឿនលឿនដែ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

error: Content is protected !!