ព្រឹតិ្តការណ៍ថ្មីៗ

នាយកសាលាវិទ្យាល័យ សំរោងជើង  រងការចោទថា បានទារលុយពីសិស្សម្នាក់ ១ម៉ឺនរៀល ក្នុងការប្រឡងឆមាសថ្នាក់ទី៩

5 ថ្ងៃ មុន 55 tnn_admin

ភ្នំពេញ ៖ អាណាព្យាបាលសិស្ស បានលើកឡើងថា នាយកសាលាវិទ្យាល័យ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន សំរោងជើង ស្ថិតក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ ឈ្មោះ រ៉េត រ៉ាន់ បានយកលុយពីសិស្សម្នាក់ ១០០០០រៀល ដើម្បីយកទៅអូសក្រដាស់ ប្រឡងឆមាសទី២ ថ្នាក់ទី៩ រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ។

ការប្រមូលលុយដូច្នេះ អាណាព្យាបាលសិស្សមួយចំនួនបានសម្ដែងការងឿងឆ្ងល់ចំពោះនាយកសាលាឈ្មោះរ៉ាត រ៉ាន់ ដែលបង្គាប់ឲ្យសិស្សកំពុងសិក្សាថ្នាក់ទី៩ ប្រមូលលុយម្នាក់១០០០០រៀល ទៅឲ្យនាយកសាលានោះ ថាហាក់មានភាពមិនប្រក្រតី។

ដោយគាត់សួរទៅកូន ពួកគេបានប្រាប់ថា លុយនេះសម្រាប់ចំណាយការអូសក្រដាស់ប្រឡងឆមាសទី២ថ្នាក់ទី៩ ឲ្យធំៗស្រួលមើល តែជាក់ស្តែងពេលប្រឡងកូនៗរបស់ពួកគាត់ប្រាប់ថា ក្រដាសប្រឡងនៅតូចៗ ដូចមុនដដែល មិនតែប៉ុណ្ណោះ នៅពេលប្រឡងមុខវិជ្ជាភាសាខ្មែរ តម្រូវឲ្យសិស្សហែកសៀវភៅខ្លួនឯងសសេរថែមទៀត។

អាណាព្យាបាលសិស្សសុំមិនបញ្ចេញឈ្មោះម្នាក់ រស់នៅភូមិសំរោងកណ្តាល សង្កាត់សំរោង ខណ្ឌព្រែកព្នៅ មានប្រសាសន៍ថា ខ្លួនជាប្រជាពលរដ្ឋក្រីក្រ រកព្រឹកខ្វះល្ងាច យ៉ាងណាក៍ត្រូវបេះពីមាត់បេះពីកដើម្បីយកលុយ១០០០០រៀល អោយកូនយកលុយទៅបង់ឲ្យនាយកសាលានេះ ដែរខ្លាចកូនអត់បានក្រដាស់ប្រឡងនិងគេ។

រីឯអាណាព្យាបាលសិស្សម្នាក់ទៀត រស់នៅភូមិសំរោងជើង សង្កាត់សំរោង បានថ្លែងស្រដៀងគ្នានេះ ដែរថា នាយកសាលាបានតម្រូវឲ្យសិស្សថ្នាក់ទី៩ បង់លុយម្នាក់១០០០០រៀលដើម្បីយកទៅអូសក្រដាស់ប្រឡងឆមាសទី២ថ្នាក់ទី៩ ក្នុងឆ្នាំ២០១៨ និងឆ្នាំ២០១៩នេះ បើមិនបង់ទេអាចមិនមានក្រដាស់ដូចគេនោះឡើយ ឮដូចនេះពួកគាត់បានស្រវេស្រវ៉ាយកប្រាក់១០០០០រៀលឲ្យកូនទៅបង់ទៅ។

ឪពុកម្ដាយ អាណាព្យាបាលរបស់សិស្ស បន្ថែមថា នាយកសាលាបានប្រព្រឹត្តអំពើពុករលួយយកលុយពីសិស្សដុះស្លែយូរមកហើយ ដែលក្នុងមួយឆ្នាំៗមានកម្មវិធីជាច្រើនដែលតម្រូវអោយសិស្សបង់លុយ។ រហូតដល់សិស្សខ្លះបានសម្រេចចិត្តបញ្ចប់ការសិក្សារបស់ខ្លួនត្រឹមតែថ្នាក់ទី៩ ក៏មានជាហូរហែដែរ។

ការឈប់រៀនត្រឹមថ្នាក់ទី៩ ព្រោះដោយសារឪពុកម្ដាយរបស់ពួកគេពុំមានលទ្ធភាពរកប្រាក់បង់ឲ្យនាយកសាលា។

ប្រជាពលរដ្ឋទទូចស្នើសុំឲ្យក្រសួងអប់រំ យុវជន និងកីឡា ចាត់វិធានការតាមដានបញ្ហានេះជាបន្ទាន់ ដើម្បីកុំឲ្យខូចអនាគតក្មេងដោយសារគ្មានប្រាក់បង់ឲ្យនាយកសាលាជាញឹកញាប់នោះ។

ទាក់ទងនិងបញ្ហានេះ អង្គភាពសារព័ត៌មានយើង មិនអាចទាក់ទង លោក នាយកសាលា ឈ្មោះ រ៉េត រ៉ាន់ តាមទួរស័ព្ទលេខ០៨៩ ៩៩ ៨៨ ៤០ បានទេ ដោយខលអត់ចូល ។ អង្គភាពសារព័ត៌មានយើងរង់ចាំការបកស្រាយពីលោកនាយកសាលាវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន សំរោង ជានិច្ច៕

អាណាព្យាបាលសិស្សមានសំនួរ ទៅកាន់ ឯកឧត្ដម​បណ្ឌិត​សភាចារ្យ​ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បានជ្រាប់រឿងនេះទេ ចុះបើជ្រាបហើយ និងមានវិធានការបែបណា? ដោយ៖ LY OUTHDOM

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!