ព្រឹតិ្តការណ៍ថ្មីៗ

ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ទទួលបដិសណ្ឋារកិច្ចប្រតិភូអង្គទូតបរទេសប្រចាំនៅព្រះរាជាណាចក្រថៃឡង់ដ៍ ចំនួន៣០ប្រទេស 

3 ខែ មុន 31 tnn_admin

បន្ទាយមានជ័យ៖ នៅវេលាម៉ោង១១ និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ មានប្រតិភូអង្គទូតបរទេសប្រចាំនៅព្រះរាជាណាចក្រថៃឡង់ដ៍ ចំនួន៣០ប្រទេស សមាជិកប្រតិភូចំនួន៥២នាក់ និងរថយន្ត០៣ គ្រឿងដឹកនាំដោយ ឯកឧត្ដម អ៊ុក សោភ័ណ ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅព្រះរាជាណាចក្រថៃឡង់ដ៍ បានធ្វើដំណើរឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដើម្បីទៅទស្សនកិច្ច សិក្សាស្វែងយល់អំពីវប្បធ៌ម ប្រពៃណី និងទំលៀមទំលាប់ នៅខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា រយៈពេល០៤ ថ្ងៃ (បួនថ្ងៃ) ចូលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ នឹងត្រឡប់មកវីញថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ ។

អញ្ជើញចូលរួមទទួលបដិសណ្ឋារកិច្ចប្រតិភូ ដល់ច្រកទ្វារព្រំដែនអន្តរជាតិខ្លងលឹក ខេត្តស្រៈកែវ_ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត លោកវរសេនីយ៍ឯក ខឹម ចិត្រ្តា នាយប៉ុស្ដិ៍ តំណាងទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ព្រមទាំងស្ថាប័នពាក់ព័ន្ធចំណុះជាច្រើនរូបទៀត ។

ក្រោយពីបានបដិសណ្ឋារកិច្ច សំណេះសំណាល សួរសុខទុក្ខគ្នារួចមក ប្រតិភូក៏បានអញ្ជើញពិសារបាយសាមគ្គីថ្ងៃត្រង់រួមគ្នា នៅភោជនីយដ្ឋានហូលីដេ ក្រុងប៉ោយប៉ែត ប្រកបដោយភាពសប្បាយរីករាយ រាក់ទាក់ មិត្តភាពស្និទ្ធស្នាល ។ រួចក៏ធ្វើដំណើរទៅទស្សនាស្ថានភាពជាក់ស្ដែងទីតាំងច្រកស្ទឹងបត់ និងស្ពានតភ្ជាប់ព្រំដែនកម្ពុជា-ថៃ ដែលគ្រោងនឹងបើកឲ្យដំណើរការនាពេលឆាប់ៗដ៏ខ្លីខាងមុខ ។

បន្ទាប់មកប្រតិភូបានបន្តដំណើរឆ្ពោះទៅខេត្តសៀមរាបតាមកម្មវិធីដែលបានគ្រោងទុក នារសៀលថ្ងៃដដែល ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ