ព្រឹតិ្តការណ៍ថ្មីៗ

តួចិន យ៉ាងគួ អ្នកក្លាហានឥន្ទ្រីទេព មកស្រុកខ្មែរ ថតស្ពត អោយ……

1 សប្តាហ៍ មុន 26 tnn_admin

តារាសម្តែងមានប្រជាប្រិយនិងល្បីពូកែលេងតួកំសត់នោះ Mss Roza ហៅ “ស្រីពៅ” ស្ងាត់ៗលេងទទួលបានថតស្ពតធំម្តងប៉ះជាមួយតារាសម្តែងប្រុសដ៏ល្បី ជាតារាប្រចាំប្រទេសសឹង្ហបុរីគឺ លោក Christopher Lee ហៅ “យ៉ាងគួ” ល្បីក្នុងរឿង “ក្លាហានឥន្ទ្រីទេព” ។

តារាស្រីរូបនេះ បានប្រាប់ព័ត៌មានយើង ឱ្យដឹងកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ថា សម្រាប់ការងារថ្មីក្នុងខែនេះ នាងទទួលថតស្ពតមួយ ប៉ុន្តែមិននឹកស្មានថា បានទទួលការងារធំបែបនេះ ហើយអ្វីដែលនាង រំភើប និង ត្រេកអរជាខ្លាំងនោះគឺបានថតស្ពតធំ ជាមួយតារាប្រុសលោក Christopher Lee ដែលជាតួល្បីក្នុងរឿង “អ្នកក្លាហានឥន្ទ្រីទេព” ដែលល្បីៗលើជាច្រើនប្រទេសមិនថានៅកម្ពុជាយើង។

កញ្ញា ស្រីពៅ បានបង្ហើបទៀតថា ការងារលើកនេះនាងបានថតស្ពតរបស់ក្រុមហ៊ុនមួយនេះ ដែលលើកនេះនាងពិតជារំភើបណាស់បានរួមការងារជាមួយ តួយ៉ាងគួ។ ពិតជាមិននឹកស្មានថា ក្រុមហ៊ុនខ្មែរយើងអាចទទួលតារាល្បីអន្តរជាតិរូបនេះមកដល់កម្ពុជា ដើម្បីថតស្ពតឱ្យក្រុមហ៊ុន Royal Hong Lai Huat One Company Limited ចេញជាស្ពតផ្សាយពាណិជ្ជកម្មខុនដូ រ៉ូយ៉ាល់ ផ្លាទីនឹម នៅតំបន់ទួលគោក។

តារាស្រីស្រអែមស្រស់រូបនេះបានបញ្ជាក់ទៀតថា សម្រាប់ស្ពតផ្សាយពាណិជ្ជកម្មនេះ នាងនិងលោក Christopher Lee ត្រូវបានក្រុមហ៊ុនខ្មែរយើងគឺ Legend Tiger ជាទទួលផលិត ហើយក្រុមហ៊ុននេះជាក្រុមហ៊ុនធំមួយខ្លាំងផលិតស្ពតនៅកម្ពុជា។ លោក Christopher Lee បានមកដល់ស្រុកខ្មែរតាំងពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ មកម្ល៉េះ ប៉ុន្តែដំណើរលើកនេះ មិនត្រូវបានជូនដំណឹងឱ្យភ្ញាក់ផ្អើលដល់មហាជនឡើយ។

សូមរំលឹកថា កាលពីចុងឆ្នាំ២០១៨ តារាសម្តែងកញ្ញា រ៉ូហ្សា (ស្រីពៅ) លេចធ្លោទទួលបានតំណែងតួឯកស្រីក្នុងរឿងភ័យរន្ធ “កូនអើយម្តាយខ្មោច” ខណៈមានមហាជននិងអ្នកគាំទ្រពេញចិត្តចំពោះសមត្ថភាពរបស់នាង។

ជាមួយគ្នានោះ នាងតារាស្រីមានរូបសម្រស់ខ្មៅស្រអែមស្រស់ ដែលផលិតករ និង អ្នកដឹកនាំរឿងជាច្រើនពេញចិត្តចំពោះស្នាដៃជាច្រើនទាំងរឿងដុំនិងរឿងភាគ។ នាងក៏តារាម៉ូដែលមួយរូបគួរឱ្យស្រលាញ់ និងមានទីផ្សារខ្លាំងលើការបង្ហាញម៉ូតផងដែរ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!