ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណី ចោរកម្ម (លួច) ម៉ូតូ

1 សប្តាហ៍ មុន 23 tnn_admin

បាត់ដំបង៖ នៅវេលាម៉ោង២០និង១០នាទី យប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ កន្លាំងនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះនួន ពីនយ៉ា ភេទប្រុស អាយុ២៣ឆ្នាំ បន្ទាប់ពីទទួលពាក្យបណ្តឹងពីជនរងគ្រោះម្នាក់ឈ្មោះ ចក់ សំណាង ភេទប្រុស អាយុ៣៦ ឆ្នាំ រស់នៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។

ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចឆ្មក់ចាប់ខ្លួនបាននៅតាមបណ្តោយផ្លូវលេខ(៣)ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង និងដកហូតយកវត្ថុតាងម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង1C-7010 ជាកម្មសិទ្ធិរបស់ជនរងគ្រោះ។

លោកឆាង វណ្ណឆៃ អធិការក្រុងបាត់ដំបងបានបញ្ជាក់ប្រាប់TNNថា៖ ជនសង្ស័យមានទីលំនៅក្នុងភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង មុខរបរ មិនពិតប្រាដក។

បច្ចុប្បន្នជនសង្ស័យត្រូវកម្លាំងជំនាញព្រហ្មទណ្ឌកំពុងសាកសួរនិងកសាងសំណុំដើម្បីចាត់ការបន្តទៅតាមនិតិវិធី៕ដោយ ៖ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

error: Content is protected !!