ព្រឹតិ្តការណ៍ថ្មីៗ

ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីគ្រឿងញៀន

3 ខែ មុន 51 tnn_admin

បាត់ដំបង៖ ជនសង្ស័យម្នាក់ឈ្មោះ ពៅ សាមេត ភេទប្រុស អាយុ៣១ឆ្នាំ ត្រូវកម្លាំងនៃអធិការដ្ឋាននគរបាលស្រុករុក្ខគីរី ឃាត់ខ្លួនពីបទជួញដូរនិងប្រើប្រាស់សារធាតុញៀន។ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននៅចំណុចភូមិព្រៃខ្លូត ឃុំព្រៃត្រឡាច ស្រុករុក្ខគីរី ខេត្តបាត់ដំបងកាលពីវេលាម៉ោង១៩និង០៥នាទី ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩។

វត្ថុតាងដែលសមត្ថកិច្ចនគរបាលស្រុកខាងលើដកហូតបានរួមមាន៖ម៉ាទឹកកក( ICE) ចំនួនពីរថង់ទម្ងន់៥,៩៨ក្រាម ដែកកេះ១ ទែម៉ូម៉ែត្រកែច្នៃសម្រាប់ជក់១ និងទូរស័ព្ទដៃ១គ្រឿង។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបងដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងផ្តន្ទាទោសទៅតាមនិតិវិធី៕ ដោយ៖ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ