ព្រឹតិ្តការណ៍ថ្មីៗ

៣ថ្ងៃទៀត! ខេត្តព្រះសីហនុនឹងរៀបចំ “ យុទ្ឋនាការសំអាតអនាម័យ បរិស្ថានទីក្រុង “

3 ខែ មុន 69 tnn_admin

រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនដំណឹងដល់អង្គភាព ក្រុមហ៊ុនវិស័យ ឯកជន ព្រមទាំងសាធារណៈជន ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុអោយបានជ្រាបថា៖ នៅថ្ងៃសៅរ៍ ទី១៣ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៧:៣០នាទីព្រឹក រដ្ឋបាលខេត្តព្រះសីហនុនឹងរៀបចំ “ យុទ្ឋនាការសំអាតអនាម័យ បរិស្ថានទីក្រុង “ ដើម្បីប្រមូល បោសសម្អាតកាកសំណល់ (សំរាម) ដែលមាននៅតាមដងផ្លូវ និងតាមទីសាធារណៈនានា ក្នុងក្រុងព្រះសីហនុទាំងមូល ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណៈជនទាំងអស់មេត្តាសហការអញ្ជើញចូលរួមអោយបានគ្រប់ៗគ្នាដើម្បីលើកកម្ពស់សោភ៌ណភាព អនាម័យ បរិស្ថាន និងកិត្យានុភាព
ក្រុងព្រះសីហនុរបស់យើងអោយកាន់តែមានភាពស្រស់បំព្រងសាកសមជាទីក្រុងទេសចរណ៏ នៃព្រះរាជាណាចក្រកម្ពុជារបស់យើង ។

 គោលដៅជួបជុំ
– គោលដៅទី១ : ជួបជុំគ្នានៅឆ្នេរអូរឈើទាល (មុខភូមិគ្រឹះសម្តេចតេជោ)
– គោលដៅទី២ : ជួបជុំគ្នាក្នុងបរិវេណសួនច្បារឆ្នេរឯករាជ្យ
– គោលដៅទី៣ : ជួបជុំគ្នានៅសួនមហោស្រព (មុខមន្ទីរទេសចរណ៍ខេត្ត)
– គោលដៅទី៤ : ជួបជុំគ្នានៅសាលាបឋមសិក្សាឃ្លាំងលើ

ពត៌មានលម្អិតសូមទំនាក់ទំនងទូរស័ព្ទ
ក្រុមការងាររដ្ឋបាលក្រុងព្រះសីហនុលេខ៖ 012 757593

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ