ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តម អ៊ុន ចាន់ដា បាននិងកំពុងយកចិត្តទុកដាក់លើប្រព័ន្ធលូរំដោះទឹក ដើម្បីបញ្ជៀសការកកស្ទះប្រព័ន្ធលូក្នុង ក្រុងកំពង់ចាម

4 ខែ មុន 25 tnn_admin

កំពង់ចាម៖ នាពេលរសៀល ថ្ងៃពុធ ៩ កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានដឹកនាំមន្ត្រីជំនាញ អញ្ជើញចុះពិនិត្យការសាងសង់លូរំដោះទឹក ស្ថិតនៅភូមិនាងគង្ហីង និងភូមិព្រែកដើមចាន់ សង្កាត់សំបួរមាស ក្រុងកំពង់ចាមខេត្តកំពង់ចាម ។

ដោយសារតែកន្លងមកក្នុងក្រុងកំពង់ចាម ក្រោយពេលមានមេឃភ្លៀងខ្លាំងម្តងៗ ធ្វើអោយប្រព័ន្ធលូក្នុងខេត្តមួយចំនួនមានការកកស្ទះ និងប្រព័ន្ធលូមួយចំនួនទៀតរំដោះទឹកភ្លៀងមិនទាន់ ដែលកត្តាទាំងអស់នេះបណ្តាលមកពីការកកស្ទះសំរាម និងដី ធ្វើអោយលូរំដោះទឹកមិនទាន់ ។ ដោយមើលឃើញបញ្ហាទាំងអស់នេះ ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាទៅមន្ត្រីជំនាញ រៀបចំសាងសង់ប្រព័ន្ធលូបន្ថែមទៀតក្នុង សង្កាត់សំបួរមាស ដោយប្រព័ន្ធ លូរំដោះទឹកមាន ប្រវែង២.៩៤០ ម៉ែត្រ និងរៀបចំដាក់អណ្ដូងលូ ១២០ កន្លែងមុខកាត់ ១ ម៉ែត្រសងខាងផ្លូវ ស្ថិតនៅភូមិនាងគង្ហីង និងភូមិព្រែកដើមចាន់ សង្កាត់សំបួរមាស ក្រុងកំពង់ចាមខេត្តកំពង់ចាម។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ