ព្រឹតិ្តការណ៍ថ្មីៗ

នាយឧត្តមសេនីយ៍ គន់ គីម និង ភិបាលខេត្តកំពង់ចាម ចុះពិនិត្រមើល ទីតាំង បាក់ច្រាំងទន្លេ ឃុំពាមកោះស្លា

4 ខែ មុន 24 tnn_admin

ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃទី១០ ខែកក្ដដា ឆ្នាំ២០១៩នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេសអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមនិងសហការីបានធ្វើដំណើរតាមឧទ្ធម្ភាគចក្រ ដើម្បីចុះពិនិត្រមើលករណីបាក់ច្រាំងទន្លេក្នុងភូមិសាស្រ្ត ភូមិព្រះអណ្តូង និងភូមិពាម ស្ថិតនៅឃុំពាមកោះស្លា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ ការចុះពិនិត្រនេះ គឺដើម្បីឆ្លើយតបនឹង ការសុំកិច្ចអន្តរាគមន៍របស់អាជ្ញាធរខេត្តកំពង់ចាម ក្នុងគោលបំណងត្រៀមទប់ស្តាប់ជាមុន នៅករណីកើតឡើងផ្សេងៗក្នុងរដូវវស្សា ដូចជាការបាក់ស្រុតច្រាំងទន្លេ ឬអាចបណ្តាលមកពីការហូរច្រះកម្លាំងទឹកន្លេមេគង្គ ដែលអាចធ្វើអោយខូចខាតនៅហេដ្ឋារចនាសម្ព័ន្ធ និងប៉ះពាល់ដល់លំនៅដ្ឋានប្រជាពលរដ្ឋជាដើម ។

ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិសាស្រ្តភូមិព្រះអណ្តូង និងភូមិពាម ស្ថិតនៅឃុំពាមកោះស្លា ស្រុកស្ទឹងត្រង់ ប្រមាណ១៣០គ្រួសារ ដែលរងផលប៉ះពាល់ ក៍ដូចជារងការគំរាមគំហែងពីការបាក់ច្រាំងទន្លេ អោយមានការប្រុងប្រយ័ត្នខ្ពស់ដើម្បីបញ្ចៀសគ្រោះថ្នាក់ផ្សេងៗ ពិសេសនៅរដូវទឹកឡើងនេះ ។ ជាមួយគ្នានោះ ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម រួមនិងសហការី ក៍បានអញ្ចើញចុះពិនិត្រមើលផ្លូវខេត្តលេខ ២២៣ ដែលមានប្រវែង៣០០ម៉ែត្រ ដែលផ្លូវនេះអាចប្រឈមនិងការបាក់ស្រុត។ ឯកឧត្តមនាយឧត្តមសេនីយ៍ និងសហការី បានរិះរកពិធីសាស្រ្តមួយចំនួន ដើម្បីផ្តល់ជូនទៅដល់អាជ្ញាធរខេត្តកំពង់ចាម ទប់ស្កាត់កុំឱ្យមានការខូចខាតក្នុងរដូវវស្សានេះ។

គួររំលឹកថា អាជ្ញាធរខេត្តកំពង់ចាមបានបញ្ជាក់ថាកាលពីរដូវទឹកសម្រកទន្លេមេគង្គឆ្នាំ២០១៨កន្លងទៅ ចាំងទន្លេនៅភូមិព្រះអណ្តូង ឃុំព្រះអណ្តូង និងភូមិពាម ក្នុងឃុំកោះស្លា ស្រុកស្ទឹងត្រង់ ពិសេសនៅចំណុចមុខសាលាបឋមសិក្សាព្រះអណ្តូង ធ្លាប់ទទួលរង់នូវការបាក់ស្រុតជាបន្តបន្ទាប់ ដែលបណ្តាលឱ្យ ផ្លូវខេត្តលេខ២២៣ ប្រវែង៣០០ម៉ែត្រ ប្រឈមនឹងការបាក់ស្រុតដែលអាចនាំឱ្យកាត់ផ្តាច់ចរាចរណ៍ពីស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម ទៅស្រុកព្រែកប្រសព្វខេត្តក្រចេះ ហើយដោយសាររដ្ឋបាលខេត្តពុំមានបច្ចេកទេស និងថវិកាគ្រប់គ្រាន់ក្នុងការសិក្សាលក្ខណៈបច្ចេកទេស ដើម្បីបញ្ចៀសការបាក់ស្រុតច្រាំងទន្លេដែលនឹងឈានដល់ការកាត់ផ្តាច់ចរាចរណ៍នៅត្រង់ចំណុចខាងលើ ពិសេសនៅមុនរដូវទឹកឡើងឆ្នាំ២០១៩នេះ អាជ្ញាធរខេត្តបានសុំកិច្ចអន្តរាគមន៍ដល់ក្រសួងធនធានទឹកនិងឧតុនិយមបន្ថែមទៀត ក្នុងការចុះសិក្សាលក្ខណៈបច្ចេកទេស ដើម្បីទប់ស្កាត់ការបាក់ស្រុតផ្លូវខេត្តលេខ២២៣ នៅត្រង់ចំណុចប៉ះពាល់ ខាងលើឱ្យបានទាន់ពេលវេលា៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ