ព្រឹតិ្តការណ៍ថ្មីៗ

ចុះចាប់ហ្គេមបាញ់ត្រី២កន្លែង ក្បែរភោជនីយដ្ឋានចតុមុខ

2 ខែ មុន 30 tnn_admin

ភ្នំពេញ៖ ដោយមានការចង្អុលបង្ហាញពីលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជាអោយលោក យស យុទ្ធី អភិបាលរង នឹងលោក គីម វុត្ថា ប្រធានប្រជាការពារ សហការណ៍ជាមួយប៉ុស្ត៍រដ្ឋបាលស្រះចក ចុះចាប់ប្រភេទទូហ្គេមបាញ់ត្រី ដែលបានបើកអនាធិបតេយ្យ ចំនួន០២ទីតាំង ទីតាំងទី១ ស្ថិតក្នុងភូមិ១៦ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ (ក្បែរភោជនីយដ្ឋានចតុមុខ) ។

ទីតាំងទី២ស្ថិតនៅផ្លូវលេខ៨០ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ជាលទ្ធផលគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ បានធ្វើការដកហូតបានទូហ្គេមប្រភេទបាញ់ត្រីបានចំនួន ៤ទូ នឹងប្រភេទទូហ្គេមផ្សេងៗទៀតបានចំនួន១៦ទូ នឹងបានដឹកយកមករក្សាទុក នៅសាលាខណ្ឌដូនពេញ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ