ព្រឹតិ្តការណ៍ថ្មីៗ

ភ្ញៀវ​ទេសចរ​ ជនជាតិកូរ៉េម្នាក់ ត្រូវដើមឈើរលំសង្កត់ បណ្តាលអោយរបួស ទទួលបាលការយកចិត្តទុកដាក់ពី ចៅហ្វាយខេត្តសៀមរាប

2 ខែ មុន 52 tnn_admin

ខេត្តសៀមរាប៖  នៅថ្ងៃពុធ​ ៩កេីត​ ខែអាសាឍ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស២៥៦៣​ ត្រូវនឹងថ្ងៃ​ទី​១០​ ខែកក្កដា​ ឆ្នាំ​២០១៩​ ឯកឧត្ដម​ ទៀ​ សីហា​ អភិបាល​ នៃគណៈអភិបាលខេត្ត​សៀមរាប​ បានចាត់​មន្ត្រី​រដ្ឋបាល​ខេត្ត​ ដឹកនាំដោយ​ លោក​ សុខ​ ថុល​ នាយករដ្ឋបាលសាលាខេត្ត​ ចុះសួរសុខទុក្ខ​ក្រុមគ្រួសារ​ លោក​ LEE JINMYUNG ភេទ​ប្រុស​ អាយុ​ ៦៧ឆ្នាំ​ ជាភ្ញៀវទេសចរ​ជនជាតិកូរ៉េ​ ដែលបានជួប​ឧបទ្ទវហេតុ​ ដេីមឈេីដួលសង្កត់​ កាលពីវេលា​ម៉ោងជិត​៤​រសៀល ថ្ងៃទី​០៥​ ខែ​កក្កដា​ ឆ្នាំ​២០១៩​ ខណៈ​កំពុង​ដើរ​ទស្សនា​ប្រាសាទបេង​មាលា ស្ថិតនៅ​ភូមិ​បេង​មាលា ឃុំ​បេង​មាលា ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។​

​លោកនាយក​រដ្ឋបាល​ខេត្ត​ ក៏បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់​ឯកឧត្ដម​អភិបាល​ខេត្ត​ ថ្នាក់ដឹកនាំខេត្ត​ទាំងអស់ដល់ក្រុមគ្រួសារ​ នៃជនរងគ្រោះ​ និងបានសំដែងនូវការសោកស្ដាយចំពោះឧបទ្ទវហេតុដែលបានកេីតឡេីង​បណ្ដាល​ឲ្យ​មានគ្រោះថ្នាក់បែបនេះ។

ក្រុមគ្រួសារ​លោក​ LEE JINMYUNG ដែលជាជនរងគ្រោះ​ ក៏បានថ្លែងអំណរគុណដល់​ ឯកឧត្ដម​ អភិបាល​ នៃគណៈអភិបាលខេត្ត​ ថ្នាក់ដឹកនាំ​ខេត្តទាំងអស់​ ដែលបានយកចិត្តទុកដាក់​ ចុះសួរសុខទុក្ខ​ដល់គ្រួសាររបស់គាត់​ ដែលបានរងគ្រោះ​ ក៏ដូចជាប្រជាជន​ ប្រជាពលរដ្ឋ​ ភ្ញៀវ​ជាតិ​ អន្តរជាតិ​ ដ៏ទៃទៀត​ និងថ្លែងអំណរគុណដែលបានចំណាយពេលដ៏មានតម្លៃ​ ក្នុងការចុះសួរសុខទុក្ខនេះ។

​សូម​ជម្រាប​ដែរ​ថា ដើមឈើ​ដែល​បាក់​រលំ​នោះ គឺជា​ដើម​សង្កែ​មាន​ទំហំ​មុខកាត់​០.១៥​សង់ទីម៉ែត្រ និង​ប្រវែង​ប្រហែល​១០​ម៉ែត្រ ក្នុង​ហេតុការណ៍​បាក់​រលំ​នោះ វា​មិនបាន​បង្ក​ធ្វើ​ឲ្យ​ខូចខាត ឬ​ប៉ះពាល់​ដល់​ថ្ម​ប្រាសាទ​ឡើយ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ