ព្រឹតិ្តការណ៍ថ្មីៗ

សកម្មណាស់! ចៅហ្វាយខណ្ឌឬស្សីកែវ ចុះពិនិត្យតាម ផ្ទះជួល និងផ្ទះសំណាក់

3 ខែ មុន 39 tnn_admin

ភ្នំពេញ៖ អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ជា ពិសី អភិបាលខណ្ឌ និងជាគណៈបញ្ជាការឯកភាពខណ្ឌប្ញស្សីកែវ ថ្ងៃអង្គារ ៨កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹង ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩នេះ គណ:បញ្ជាការ ឯកភាពសង្កាត់ទាំង៧ បានចុះត្រួតពិនិត្យរដ្ឋបាលតាមផ្ទះជួល និងផ្ទះសំណាក់ដូចខាងក្រោម ៖

១-សង្កាត់ស្វាយប៉ាក នៅផ្ទះសំណាក់ ០៧ទីតាំង ស្មើនិង១២៥បន្ទប់ មនុស្ស៣០នាក់ ស្រី១៦នាក់ ក្នុងនោះយើងបានឃាត់ខ្លួនមនុស្ស០៩នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ បញ្ជូនទៅប៉ុស្តិ៍សង្កាត់ ។

២-សង្កាត់ច្រាំងចំរេះទី១ នៅផ្ទះជួល ០១ទីតាំង នៅក្រុម២ ភូមិ២ មានមនុស្ស ១៧គ្រួសារ ស្មើ និង ៦៣នាក់ ស្រី ៣៦នាក់ ។

៣-សង្កាត់ច្រាំងចំរេះទី២ នៅផ្ទះជួល ០២ទីតាំង នៅភូមិខ១និងខ២ ស្មើនិង៥៣បន្ទប់ មានមនុស្ស ៦៣នាក់ ស្រី ៣៧នាក់ ។

៤-សង្កាត់គ.ម៦ នៅផ្ទះជួល ០១ទីតាំង ស្មើនិង ០៧បន្ទប់ ។ ផ្ទះសំណាក់ ០៣ទីតាំង ស្មើនិង៤៧ បន្ទប់ ។

៥-សង្កាត់ឫស្សីកែវ  នៅផ្ទះជួល ០២ទីតាំងមាន ៧៩បន្ទប់ មនុស្ស២៣០នាក់ ស្រី១២០នាក់ ។
ចុះផ្ទះសំណាក់ ៧ទីតាំង ស្មើនិង ១២១បន្ទប់ មនុស្ស ៦៦នាក់ ស្រី៤៣នាក់ ។

៦-សង្កាត់ទួលសង្កែ២  នៅផ្ទះសំណាក់ ០១ទីតាំង ស្មើ ១០បន្ទប់ មនុស្ស២៥នាក់ ស្រី ១០នាក់ ។

៧-សង្កាត់ទួលសង្កែ១  នៅផ្ទះសំណាក់ ១៩ទីតាំង និងសណ្ឋាគារ ០១ទីតាំង បន្ទប់សរុប ២៧៨បន្ទប់ មនុស្ស ៣៩២នាក់ ស្រី១៦១នាក់ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ