ព្រឹតិ្តការណ៍ថ្មីៗ

បងអើយ ស្រលាញ់ជីវិតខ្លួនឯង និងអ្នកដទៃផង ទាន!

1 ខែ មុន 23 តូ សុផល

កំពង់ស្ពឺ​ ៖ ចន្លោះ​គីឡូម៉ែត្រលេខ​ 45-46 ផ្លូវជាតិ​ ៤​ ក្នុង​ភូមិសាស្ត្រ​សង្កាត់​រការធំ​ ក្រុងច្បារមន​ ខេត្តកំពង់ស្ពឺមានរថយន្ត​កូេរ៉​ កញ្ចាស់​មួយ​គ្រឿងគ្មានផ្លាកលេខ​ (ជាប្រភេទ​រថយន្ដ​ដឹកអុសឡលក់​)​ ​បានដាច់កង់ក្រោយ​ រត់ចោលតួរថយន្ដ​ ដោយ​សារតែ​ទ្រាំទ្រ​លែងបាន​ជាមួយទម្ងន់ដ៏ធ្ងន់​ ពិសេ​ស​ការបើកបរមិនជួសជុលតែម្ដង​ ពីសំណាក់​ថៅ​កែ រួមជាមួយសមត្ថកិច្ចពាក់ព័ន្ធមិនយកចិត្ដទុកដា​ក់ក្នុងការអនុវត្ដន៍ច្បាប់អោយបានមុឹងម៉ាត់១០០%។

តាមការបញ្ជាក់​ពីលោកឧត្ដមសេនីយ៍​ត្រី​ តាប់​ ល​ន​ ស្នងការរង​ទទួល​ផែន​ការងារសណ្ដាប់ធ្នាប់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ បានអោយដឹងថា​នៅ​ពេលខាងមុខនេះ​ កំលាំងនគរបាល​ចរាចរណ៍​ ទូ​ទាំង​ខេត្ត​ បានចេញប្រតិបត្ដិការ​ពង្រឹង​ការអនុវត្ត​ ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដែលមានគណៈកម្មាការ​សុវត្ថិភាពចរាចរណ៍ផ្លូវគោក​ ចូលរួមពី​ស្ថា​ប័ន​មន្ទី​រ​សាធារណការ​ និងអាជ្ញាធរគ្រប់លំដា​ប់​ថ្នាក់​។

លោកឧត្តមសេនីយ៍​ សង្ឍឹម​ថាបទល្មេីស​គ្រោះថ្នាក់ចរាចរណ៍ប្រាកដជាកាត់បន្ថយ​បាន​ដោយ​សារតែការពង្រឹងអនុវត្ដន៍ច្បាប់​ លេីសពី​នោះ​ ក្នុង​នាមអាជ្ញាធរមានសមត្ថកិច្ច​ តែងតែ​បានធ្វើ​ការ​ ផ្សព្វផ្សាយ​អំពី​បញ្ហា​ច្បាប់​ចរាចរណ៍​ និងគ្រោះ​ថ្នា​ក់​ចរាចរណ៍​គ្រប់មន្ទីរអង្គភាព​ សាលា​រៀន​ វត្ដ​អា​រ៉ាម​ នានា​ សំណូមពរ​អស់លោក​ លោកស្រី​ ជា​ម្ចាស់​យានដ្ឋាន​ជួសជុល​រថយន្ត​ ម្ចាស់​អាជីវកម្ម​រថយន្ដ​គ្រប់​ប្រភេទ​ អ្នកបេីកបរ​មធ្យោបាយ​យានជំនិះ​ទាំង​អស់​ រួមទាំងអ្នកបេីកបរទោចក្រយា​ន​យ​ន្ដ​ អ្នកធ្វើ​ដំណើរ​មេត្តា​គឹតអំពីសុវត្ថិភាពជាចំប​ង​ និ​ងយក​ចិត្ត​ទុកដាក់​ខ្ពស់​គោរព​ច្បាប់​ចរាចរណ៍​ ស្រលាញ់​ជីវិត​អ្នកដទៃ​ ស្មេីនឹង​ជីវិត​យើង​។

បច្ចុប្បន្ន​ រថយន្ត​កញ្ចាស់​មួយ​គ្រឿង​នេះ​ កំលាំង​ ន​គរបាល​បានឃាត់និងយករថយន្ដមក​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​ខេត្ត​ ដើម្បីសុំគោ​លការណ៍បញ្ឈប់មិនអនុញ្ញាត់ឲ្យប្រើប្រាស់ត​ទៅ​ ទៀត៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!