ព្រឹតិ្តការណ៍ថ្មីៗ

លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ ដឹកនាំកម្លាំងចុះរដ្ឋបាលក្នុងមូលដ្ឋាន

5 ខែ មុន 21 តូ សុផល

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ នេះលោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ បានដឹកនាំកម្លាំងចុះពិនិត្យនៅកាសាងសង់ អាគារ ផ្សេងៗដែលគ្មានច្បាប់អនុញ្ញាតិត្រឹមត្រូវ និងសាងសង់ខុសបច្ចេកទេសដែលអាចកើតមាននៅបញ្ហាដោយប្រការណាមួយ។

និងលោកបន្តចុះពនិត្យមើលតាមបណ្តាបន្ទប់ជួលផ្សេងៗក្រែងមានក្មេងទំនើងប្រព្រឹត្តនៅអំពើដែលសង្គមស្អប់ខ្ពើម ដូចជាពពាក់ពពួនគ្នាប្រើប្រាស់នៅសារធាតុញៀន និងលេងល្បែងខុសច្បាប់ផ្សេងៗ។

ក្នុងឱកាសនេះផងដែរលោកក៍សូមសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ដែលនៅក្នុងមូលដ្ឋាន សូមជួយសហការគ្នាដើម្បីទប់ស្កាត់នៅរាល់បទល្មើសដែលកើតមាននៅក្នុងមូលដ្ឋាន ដូចជាការរាយការណ៍ដោយផ្ទាល់ដល់អជ្ញាធរដែលនៅជិតបំផុត ដើម្បីទប់ស្កាត់រាល់ក្មេងទំនើង និងការប្រើប្រាសគ្រឿងញៀន ល្បែងស៊ីសងផ្សេង៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ