ព្រឹតិ្តការណ៍ថ្មីៗ

របួសធ្ងន់ស្រាល៤នាក់ ករណី ផ្ទុះកំប៉ុងហ្គាសតូច និងឆេះរាលដល់ធុងហ្គាសធំ

3 ខែ មុន 30 tnn_admin

ខេត្តកំពង់ឆ្នាំ៖ សូមបងប្អូនប្រជាពលរដ្ឋ ដែលប្រកបរបរបញ្ចូលហ្គាស មេត្តាប្រុងប្រយ័ត្នខ្ពស់ ព្រោះមានករណី ផ្ទុះកំប៉ុងហ្គាសបណ្តាលអោយរបួសធ្ងន់ស្រាលច្រើនលើកច្រើនសារមកហើយជាក់ស្តែង នៅ ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១៧ និង៤០នាទី មានករណីផ្ទុះឆេះហ្គាស​នៅចំណុច ផ្ទះឈ្មោះ​ ម៉ាត់ សឹម ភេទប្រុស អាយុ៥៤ឆ្នាំ និងប្រពន្ធ ឈ្មោះ ម៉ាត់ ភ័ស អាយុ៥២ ឆ្នាំ ស្ថិតនៅភូមិច្រករមៀត ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច​ ខេត្តកំពង់ឆ្នាំង​ បានបណ្តាលឲ្យរបួសមនុស្ស​ ៤នាក់

ទី១-​ ម៉ាត់ សឹម ប្រុស អាយុ​ ៥៤ឆ្នាំ របួសធ្ងន់
ទី២-​ ម៉ាត់ អាមីន ភេទប្រុស អាយុ​ ៣២ឆ្នាំ របួសធ្ងន់
ទី៣-​ អៃ នី ភេទស្រី អាយុ​ ១៥ឆ្នាំ របួសធ្ងន់
(ជងរងគ្រោះទាំង​ ៣នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យលោកសង្ឃ ភ្នំពេញ)
ទី ៤-​ ពីន ភេទប្រុស អាយុ​ ២៨ឆ្នាំ របួសស្រាល​ (សង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុក និងបានវិលត្រឡប់ទៅផ្ទះវិញ)

សមត្ថកិច្ចបញ្ចាក់ថា មូលហេតុដែលបណ្តាលអោយផ្ទុះឆេះនេះ មកពីមានការធ្វេសប្រហែស ពេលបញ្ចូលហ្គាសបិទមិនជិតបណ្ដាលឲ្យផ្ទុះពីកំប៉ុងតូច និងឆេះរាលដល់ធុងហ្គាសចំណុះ​១០គីឡូ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ