ព្រឹតិ្តការណ៍ថ្មីៗ

ចៅហ្វាយក្រុងភ្នំពេញ ព្រមានដកតំណែង រឿងល្បែងស៊ីសង ចៅហ្វាយខណ្ឌ៧មករា បញ្ជាកូនចៅចុះចាប់ ទីតាំងណេត ២៤ម៉ោង ៤ទីតាំង កន្លែងផ្សេងទៀត ដំណើរការធម្មតា?

4 ខែ មុន 178 tnn_admin

ភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារ៍ ៨កើត ខែអាសាឍ ឆ្នាំកុរ ឯក ស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែកក្តដា ឆ្នាំ២០១៩  គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា ដឹកនាំដោយ លោក ហៀក ចាន់លាង អភិបាលរងខណ្ឌ៧មករា តំណាង លោក លី​ម សុភា អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា បាន ដឹកនាំកម្លាំងគណៈកម្មាការចំរុះរួមមាន៖

លោក ណុប វណ្ណា ប្រធានអន្តរវិស័យ

អនុសេនីយ៍ឯក ស៊ន ប៊ុនរ៉ា ព្រហ្មទណ្ឌខណ្ឌ៧មករា

លោក ឆោម ឆាយា អនុប្រធានរដ្ឋបាល

លោក ទីង សុផាន់ណា ចៅសង្កាត់រងទី១ អូរស្សី៤

 លោក ប្រាក់ ហាក់ ប្រធានសណ្ដាប់ធ្នាប់

លោក ហ៊ិន វណ្ណា នាយប៉ុស៍នគរបាលអូរស្សី៤

បានចុះត្រួតពិនិត្យទីតាំងផ្តល់សេវាកម្សាន្តអ៊ិនធើណែត ដែលមានលក្ខណៈជាល្បែងស៊ីសង ក្នុងមូលដ្ឋានខណ្ឌ៧មករាក្នុងនោះកម្លាំងបានចុះធ្វើការត្រួតពិនិត្យបានចំនួន ៤ ទីតាំងដូចខាងក្រោម

ទី១ ផ្ទះលេខ 32+33E0 ផ្លូវ 164 យីហោ 28B Wifi អ៊ីនធើណេតដែលអាជ្ញាធរ ត្រួតពិនិត្យឃើញថាមានបង្កប់ល្បែងស៊ីសងសំភារះត្រូវដកហូតរួមមាន

កំព្យូទ័រចំនួន ១២ គ្រឿង ម៉ាស៊ិនព្រីម ក្រដាសភ្នាល់បាល់ ចំនួន ៥គ្រឿង ។

ទី២ ផ្ទះលេខ 5E0 យីហោ បេសណេតផ្លូវ 164 ភូមិ 3 សង្កាត់អូរស្សី ៣ បានបិទទ្វា។

ទី៣ ផ្ទះ 6E0E1 ផ្លូវ 164 ភូមិ 6 មានសំភារះចំនួន ១៥ ទូ ។

ទី៤ ផ្ទះ 98E0 ផ្លូវ 107 ស្តិតក្នុងសង្កាត់អូរស្សី ៤ ដែលមានសំភារះដកហូតរួមមាន

កំព្យូទ័រចំនួន ១២ គ្រឿង  ទូរទស្សន៍ចំនួន ៤គ្រឿង  ម៉ាស៊ិនព្រីនវិក័យប័ត្រចំនួន២ ម៉ាស៊ីនភ្លើង១ តុ២ កៅអី១១ យកមករក្សាទុកនៅនៅសាលាខណ្ឌ។

គួររំលឹកដែរថា កាលពីថ្ងៃទី ទី២០ ខែមិថុនា ឆ្នាំ២០១៩ ក្នុង​ពិធី​ប្រកាស​ដាក់ឱ្យ​ដំណើរការ​រដ្ឋបាល​ខណ្ឌ​បឹងកេងកង ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា បើ​មន្រ្តី​ណាដែល​កាងពីក្រោយ​បទល្មើស​ល្បែង​ស៊ីសង​នៅ​មូលដ្ឋាន​ខ្លួន មន្ដ្រីនោះ​នឹងទទួល​ការព្រមាន​តាមច្បាប់​ការងារ​រដ្ឋ ពោលគឺ​ត្រូវ​ទទួល​ទោស និង​ប្រឈមការ​ដក​តំណែង ហើយ​ត្រូវ​បញ្ឈប់​ជាបន្ទាន់ ​ដែលហ៊ានទទួល​សំណូក​របស់​ជនខិលខូច​មួយចំនួន ដើម្បី​បើក​ឱកាស​ឱ្យមាន​សកម្មភាព​ប្រព្រឹត្ត បើកល្បែង​ស៊ីសង​ខុសច្បាប់​នៅក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន។

ឯកឧត្តម ឃួង ស្រេង បន្តថា អាជ្ញាធរ​មូលដ្ឋាន​ទំាងអស់​ត្រូវ​ដោះស្រាយ​បញ្ហា​ល្បែងស៊ីសង​ខុសច្បាប់​នេះ ឱ្យខាងតែបាន​ ដើម្បី​​ធានា​សន្តិសុខ​សណ្តាប់ធ្នាប់ ​នៅក្នុង​សង្គម ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ ចាប់ពីពេល​នេះ​តទៅ។ ល្បែងស៊ីសង​ខុសច្បាប់​ទាំងនោះ​ មាន​មន្ដ្រី​នៅ​មូលដ្ឋាន​ ទៅកាង និង​ទទួល​សំណូក​ពីគេហើយ​ ការរៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ នៅទីនោះ​គឺរៀបចំ​មិន​កើត​នោះទេ។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ