ព្រឹតិ្តការណ៍ថ្មីៗ

ប្រមាញ់តាមចាប់ ដល់ក្នុងវត្ត ក្រោយធ្វើសកម្មភាពឆក់ ទូរស័ព្ទ នៅមុខព្រលានយន្តហោះពោធិ៍ចិនតុង

3 ខែ មុន 243 tnn_admin

ភ្នំពេញ ៖ ជនសង្ស័យ២នាក់សុទ្ធតែវ័យក្រោម២០ឆ្នាំ សកម្មខាងប្រព្រឹត្តបទល្មើសឆក់ ទ្រព្យសម្បត្តិប្រជាពលរដ្ឋតាមដងផ្លូវ ទីសាធារណៈត្រូវបានកម្លាំងនគរបាលខណ្ឌពោធិសែនជ័យ កម្លាំងបណ្តាប៉ុស្តិ៍រដ្ឋបាល ក្រោមបទបញ្ជាដ៍ម៉ឺងម៉ាត់ របស់លោក វរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌ ប្រដេញតាមបង្ក្រាបចាប់ខ្លួនឲ្យខាងតែបាន ក្រោយពីធ្វើសកម្មភាពឆក់ ទូរស័ព្ទ នៅមុខព្រលាន ភូមិព្រៃទា១ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ដេញរហូតដល់ ក្នុងបរិវេណវត្តអង្គត្រគៀត ភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌកំបូល ដកហូតបានទាំងម៉ូតូ ដែលជនសង្ស័យជិះធ្វើសកម្មភាពមួយគ្រឿងផងដែរ កាលពីវេលាម៉ោង៤និង១០នាទីល្ងាច ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ នេះ ។

ជនសង្ស័យទាំង២នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួន

ទី១ ឈ្មោះ ចាន់ គង្គា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ

ទី២ ឈ្មោះ ញឹប បូរ៉ាត់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ។

ជនសង្ស័យទាំង២នាក់ មានទីលំនៅភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។ ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ច ដកហូតបានម៉ូតូ មួយគ្រឿងម៉ាក ស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FD-2169 ជាមធ្យោបាយ ជនសង្ស័យជិះធ្វើសកម្មភាព ។

ប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា ជាសង្ស័យជាមុខសញ្ញាសកម្មឆក់ទ្រព្យសម្បត្តិ ហើយមុនចាប់ខ្លួនបាន ជនសង្ស័យធ្វើសកម្មភាពឆក់ទូរស័ព្ទ នៅចំណុច ផ្លូវសហព័ន្ធរុស្សី ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ បានសម្រេចហើយ ជនសង្ស័យព្យាយាមបើកម៉ូតូរត់គេចខ្លួន ស្របពេលដែលកម្លាំងនគរបាលខណ្ឌពោធិសែនជ័យ រួមជាមួយកម្លាំងបណ្តាប៉ុស្តិ៍រដ្ឋបាល ល្បាត ពួនស្ទាក់ ស្រាប់ ប្រដេញតាម ជនសង្ស័យបើករត់គេច រហូតចូលដល់បរិវេណវត្តអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌកំបូល ត្រូវបានកម្លាំងប្រដេញតាម ស្ទាក់ ជនសង្ស័យភ័យ ផ្តួលម៉ូតូ ផ្លោះរបងវត្ត រត់កាត់វាលស្រែ កម្លាំងដេញតាមចាប់ខ្លួនបានទាំង២នាក់ ។

ក្រោយពីចាប់ខ្លួនបាន ជនសង្ស័យទាំង២នាក់ រួមជាមួយម៉ូតូមួយគ្រឿង សមត្ថកិច្ចនាំទៅសាកសួរនៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ ដើម្បីអនុវត្តបន្តតាមនីតិវិធី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ