ព្រឹតិ្តការណ៍ថ្មីៗ

អា Prius អភ័ព្វ ជាប់ច្រវាក់ ព្រោះម្ចាស់!

1 ខែ មុន 56 tnn_admin

ភ្នុំពេញ៖ នៅថ្ងៃអង្គារ៨ កើតខែអាសាឍឆ្នាំកុរឯកស័កពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ៩ ខែកក្កដាឆ្នាំ ២០១៩ វេលាម៉ោង៣ និង ៣០ រសៀល លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានចាត់ឲ្យលោក យស់ យុទ្ធី អភិបាលរងខណ្ឌដូនពេញ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បន្តចុះរៀបចំសន្តិសុខសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ បណ្ដោយផ្លូវលេខ ១០៦-១០៨ តីរវិថីព្រះស៊ីសុវត្ថិ និងផ្លូវសំខាន់ៗមួយចំនួនទៀតក្នុងមូលដ្ឋានខណ្ឌដូនពេញដើម្បីធានាបាននូវសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈល្អ និងដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញផងដែរ ។

ជាលទ្ធផល : កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញបានធ្វើការស្ទូចរថយន្តបានចំនួន០៣គ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ និង ឃាត់ម៉ូតូកង់បីចំនួន០២គ្រឿង និងម៉ូតូចំនួន ៥គ្រឿងដែលឈប់ចត នៅលើចិញ្ចើមផ្លូវសាធារណៈ សរុបចំនួន១០ គ្រឿង យកមករក្សាទុកនៅសាលាខណ្ឌដូនពេញដើម្បីហៅម្ចាស់ មកធ្វើកិច្ចសន្យាបញ្ឈប់កាឈប់ចតយានយន្តនៅលើផ្លូវសាធារណៈបន្តទៀត ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!