ព្រឹតិ្តការណ៍ថ្មីៗ

ចៅហ្វាយខេត្តកំពង់ចាម ថ្មី បាននឹងកំពុងយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនប្រជាកសិករ

4 ខែ មុន 88 tnn_admin

ខេត្តកំពង់ចាម៖ ក្រោយពីចុះពិនិត្យស្ថានភាពបង្កបង្កើនផលនៅឃុំសំពង ជ័យ ស្រុកជើងព្រៃ និងបានដាក់ចេញវិធានការចាំបាច់មួយចំនួនដើម្បីសង្រ្គោះស្រែដែលខ្វះទឹកនាពេលកន្លងមកមកដល់ពេលនេះក្រុមការងាររបស់មន្ទីរធនធានទឹកបានអនុវត្តតាមប្រសាសន៍របស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្តារប្រឡាយមេប្រវែង៧៥០ម៉ែត្រនិងកែសម្រួលសម្រុតលូ១កន្លែង ដើម្បីបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋបានទឹកបង្កបង្កើនផល នេះសបញ្ជាក់អោយឃើញថា ឯកឧត្តម អ៊ុន ចាន់ដា បាននឹងកំពុងយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនប្រជាកសិករ ធ្វើយ៉ាងណា អោយពួកគាត់ងាយស្រួលក្នុងការបង្ករបង្កើនផល ដើម្បីរកចំណូលសម្រាប់គ្រួសារស្របតាមយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ៕ 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ